ព័ត៌មានអន្ដរជាតិ
គួរឲ្យចង់សើច លោក អូបាម៉ា ហៅលោក ត្រាំ ជាមនុស្សឆ្គួត ជ្រូកស៊ិចស៊ី ជ្រូករើសអើងពូជសាសន៍…
យោងតាមសៀវភៅថ្មីមួយក្បាលបង្ហាញថា អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា មានឈ្មោះជាច្រើនជម្រើសសម្រាប់ការហៅអតីតប្រធានាធិបតីអាមេរិកដូចគ្នា លោក ដូណាល់ ត្រាំ។
លោក Edward-Isaac Dovere អ្នកនិពន្ធនៅ Atlantic បានសរសេរសៀវភៅថ្មីរបស់លោកដែលចំណងជើងថា«សមរភូមិដើម្បីព្រលឹងៈ ក្នុងយុទ្ធនាការណ៍របស់អ្នកប្រជាធិបតេយ្យដើម្បីផ្តួលលោក ត្រាំ» លោក អូបាម៉ា បានហៅលោក ត្រាំ ថាជា «មនុស្សឆ្គួត ជ្រូករើសអើងពូជសាសន៍ ជ្រូកស៊ិចស៊ី មនុស្សកាយវិការចម្លែក និង ម៉ែពុករលួយ»។
ការលើកឡើងរបស់លោក អូបាម៉ា ខុសៗគ្នាអាស្រ័យទៅលើអ្វីដែលលោក ត្រាំ បានធ្វើ។

លោក Dovere បានរៀបរាប់ថា ៖«បើញឹកញាប់ខ្លាំង ខ្ញុំមិនគិតថា វាអាក្រក់បែបនេះទេ។ បើម្តងម្កាល ខ្ញុំគិតថា យើងមិនមានជ្រូករើសអើងពូជសាសន៍ ជ្រូកស៊ិចស៊ីទេ។ អាស្រ័យលើកំហឹងនៃថ្ងៃ ដែលកន្លងផុតទៅ មនុស្សកាយវិការចម្លែកគឺក្បាលរបស់គាត់ញ័រ»។
តាមពិតទៅ លោក អូបាម៉ា មិនចង់ព្យាយាមរិះគន់ទៅលើអ្នកស្នងតំណែងពីលោកមកពីគណបក្សសាធារណៈទេ បើទោះជាលោក ត្រាំ បានបង្ហាញការស្អប់ជាសាធារណៈចំពោះលោកយ៉ាងណាក្តី។
លោក Dovere បានសរសេរថា លោក អូបាម៉ា ក៏ដូចជាអ្នកប្រជាធិបតេយ្យមួយចំនួនទៀតបានចូលចិត្តគំនិតរបស់លោក ត្រាំ ដែលបានឈរឈ្មោះបោះឆ្នោតប្រធានាធិបតីរបស់គណបក្សសាធារណៈកាលពីឆ្នាំ២០១៦ដែលជឿជាក់ថា លោកងាយស្រួលយកឈ្នះលើនិស្សិតបញ្ចប់ការសិក្សាផ្នែកច្បាប់ពីសាលា Princeton និង Harvard Law School ក្នុងការបោះឆ្នោតប្រធានាធិបតីពេលនោះ។
ផ្ទុយទៅវិញ លោក ត្រាំ បានធ្វើឲ្យពិភពលោកតក់ស្លត់ដោយការយកឈ្នះអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក សមាជិកព្រឹទ្ធសភា និងជាស្ត្រីទី១អាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន។
លោក Dovere បានរាយការណ៍កាលពីឆ្នាំ២០១៧ថា លោក អូបាម៉ា ចាប់ផ្តើមដឹងថា លោកដូចជាមនុស្សឆ្គួតម្នាក់នៅពេលនិយាយទៅដល់លោក ត្រាំ។
ប្រតិកម្មធំបំផុតរបស់លោក អូបាម៉ា ដែលហៅលោកត្រាំថា«ម៉ែពុករលួយ»កើតមានឡើង បន្ទាប់ពីលោកបានកត់សំគាល់ថា លោក ត្រាំ កំពុងកាន់ទូរសព្ទនិយាយជាមួយលោកប្រធានាធិបតីរុស៊្សី វ្លាឌីមៀរ ពូទីន ដោយគ្មានជំនួយការនៅលើខ្សែបន្ទាត់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ businessinsider

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ