ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកកម្ទេចរូងក្រោមដី និងសម្លាប់សមាជិកជាន់ខ្ពស់ក្រុមហាម៉ាសជាង ១០០ នាក់
យោធាអ៊ីស្រាអែល បានបន្តការវាយប្រហារតាមអាកាស ទៅលើគោលដៅរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលអះអាងថា ក៏បានសម្លាប់សមាជិកជាន់ខ្ពស់ នៃក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនដែលគ្រប់គ្រងហ្គាហ្សា ផងដែរ ។

យោធាអ៊ីស្រាអែលបានអះអាងថា ខ្លួនបានសម្លាប់សមាជិកជាន់ខ្ពស់ របស់ក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធដទៃទៀត ជាង ១០០ នាក់ ។
ទន្ទឹមនោះ យោធាកាលពីថ្ងៃពុធ ក៏បានធ្វើការវាយប្រហារតាមអាកាស លើផ្លូវរូងក្រោមដី ដែលគេដឹងថាត្រូវបានសាងសង់ដោយក្រុមហាម៉ាស ក៏ដូចជាទីតាំងផ្សេងទៀតផងដែរ ។

បន្ថែមពីនេះ កងទ័ពអ៊ីស្រាអែលដែលបានដាក់ពង្រាយ នៅជិតព្រំដែនជាមួយតំបន់ហ្គាហ្សាស្ទ្រីប នៅតែបន្តបាញ់កាំភ្លើងធំ ឆ្ពោះទៅតំបន់ព័ទ្ធជុំវិញនោះ មិនស្រាកស្រាន្តឡើយ ខណៈក្រុមហាម៉ាស ក៏បានវាយប្រហារតបតទៅ យោធាអ៊ីស្រាអែលវិញផងដែរ ដោយគ្រាប់រ៉ុក្កែត និងកាំភ្លើងត្បាល់ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍ថា មានដល់ ២៥៦ នាក់នៅតំបន់ហ្គាហ្សា ក្នុងនោះកុមារ ៦៩ នាក់ ស្ត្រី ៣៨ នាក់ និងរបួស ១,៦២០ នាក់ ខណៈនៅខាងអ៊ីស្រាអែល មានអ្នកស្លាប់ ១២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ