ព័ត៌មានអន្ដរជាតិ
មិនទាន់ផុតទេ! ឥណ្ឌា កំពុងជួបព្យុះស៊ីក្លូនថ្មីមួយទៀត ខណៈអ្នកស្លាប់ដោយព្យុះ Tauktae កើនដល់ ១១០ នាក់
អ្នកព្យាករណ៍បានព្រមាន នៅថ្ងៃព្រហស្បតិ៍នេះថា ព្យុះដ៏ធំថ្មីមួយទៀត កំពុងបោកបក់នៅឈូងសមុទ្រ Bengal នៃឆ្នេរសមុទ្រភាគខាងកើតរបស់ឥណ្ឌា ពោលប៉ុន្មានថ្ងៃ បន្ទាប់ពីព្យុះស៊ីក្លូនខ្លាំងបំផុត Tauktae វាយប្រហារភាគខាងលិចនៃប្រទេស ក្នុងរយៈពេលមួយទស្សវត្សរ៍មកនេះ ដោយបណ្តាលឲ្យមនុស្សយ៉ាងតិច ១១០ នាក់បានស្លាប់ ។

ព្យុះស៊ីក្លូន Tauktae ដែលបានបោកបក់ឆ្នេរសមុទ្រភាគខាងលិច របស់ប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃចន្ទ បានកម្ទេចបង្អួចផ្ទះនៅតាមមាត់សមុទ្រ ផ្តួលរំលំបង្គោលភ្លើង និងដើមឈើរាប់ពាន់ដើម ក៏ដូចជាបិទផ្លូវដែលឆ្ពោះទៅតំបន់រងគ្រោះ ស្របពេលប្រជាជាតិនេះកំពុងរងទុក្ខខ្លាំង ដោយសារវិបត្តិជំងឺកូវីដ ១៩ រលកទី ២ ដ៏សាហាវ ។

ក្រុមមន្រ្តីបាននិយាយថា ខ្យល់បក់ក្នុងល្បឿនរហូតដល់ទៅ ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង បានបំផ្លាញផ្ទះសម្បែងជាង ១៦,៥០០ ខ្នង ដើមឈើ ៤០,០០០ ដើមត្រូវផ្តួលរំលំ ហើយភូមិជិត ៦,០០០ ភូមិ ត្រូវគ្មានអគ្គិសនីប្រើប្រាស់ ។

ទន្ទឹមនោះ នៅក្នុងការព្រមានចុងក្រោយរបស់ខ្លួន នាយកដ្ឋានឧតុនិយមឥណ្ឌា បាននិយាយថា តំបន់ដែលមានសម្ពាធទាប នៅឈូងសមុទ្រ Bengal ក្បែរឆ្នេរខាងកើតរបស់ឥណ្ឌា ទំនងជានឹងរងការវាយដោយព្យុះស៊ីក្លូនថ្មី នៅថ្ងៃសៅរ៍ខាងមុខនេះ ។

នាយកដ្ឋានបន្តថា ប្រព័ន្ធសម្ពាធនេះ ទំនងជានឹងធ្វើឲ្យព្យុះបក់បោកបន្តិចម្តងៗ ក្លាយទៅជាព្យុះស៊ីក្លូនដ៏ខ្លាំងក្លា ហើយនឹងទៅដល់ឆ្នេរភាគខាងលិចនៃរដ្ឋ West Bengal និង Odisha នៅថ្ងៃទី ២៦ ឧសភា ខាងមុខផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ឥណ្ឌា រងទុក្ខខ្លាំង! ព្យុះបិសាច សម្លាប់មនុស្សកើនដល់ ៣៣ នាក់ ខណៈ ៩០ នាក់កំពុងបាត់ខ្លួន
ចុចអាន ៖ ឥណ្ឌា ជួបព្យុះស៊ីក្លូនខ្លាំងបំផុត សម្លាប់និងជម្លៀសមនុស្សរាប់ម៉ឺននាក់ទៀត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១០ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ១៤ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២៤ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ