Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trump មិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន៣ឆ្នាំជាប់គ្នា

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មិនបានចូលរួមកិច្ចប្រជុំកំពូលជាមួយសមភាគីអាស៊ីអាគ្នេយ៍របស់គាត់ទេនៅថ្ងៃសៅរ៍ទី១៤ខែវិច្ឆិកានេះដែលនេះជាឆ្នាំទី៣ជាប់ៗគ្នាហើយដែលសហរដ្ឋអាមេរិកត្រូវបានតំណាងដោយមន្ត្រីថ្នាក់ទាប។

ទីប្រឹក្សាសន្តិសុខជាតិលោក Robert O’Brien បាននិយាយថា លោក Trump មានការសោកស្តាយដែលមិនអាចចូលរួមកិច្ចប្រជុំកំពូលតាមវីដេអូជាមួយសមាជិកអាស៊ានទាំង១០បានប៉ុន្តែគាត់បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃទំនាក់ទំនងជាមួយតំបន់នេះ។

លោក O’Brien បានថ្លែងក្នុងពិធីបើកថា “ចំពេលមានវិបត្តិសេដ្ឋកិច្ច ភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងអាស៊ានកាន់តែមានសារៈសំខាន់នៅពេលយើងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា”។

លោក Trump បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០១៧ប៉ុន្តែបានបញ្ជូនតែតំណាងប៉ុណ្ណោះក្នុងអំឡុងកិច្ចប្រជុំពីរលើកចុងក្រោយ។

កិច្ចប្រជុំកំពូលពិសេសជាមួយអាស៊ានដែលគាត់ត្រូវធ្វើជាម្ចាស់ផ្ទះក្នុងទីក្រុង Las Vegas កាលពីខែមីនាត្រូវបានលុបចោលដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។

លោក Trump កំពុងមមាញឹកប្តឹងផ្តល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្ងៃទី៣ខែវិច្ឆិកាដែលឈ្នះដោយអ្នកប្រជាធិបតេយ្យលោក Joe Biden។ លោកទទូចថា ខ្លួនជាជនរងគ្រោះនៃការលួចបន្លំសន្លឹកឆ្នោត។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសភាគច្រើនបានទទួលស្គាល់ជ័យជម្នះរបស់លោក Biden រួចទៅហើយ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក O’Brien ក៏នឹងធ្វើជាតំណាងឲ្យសហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំកំពូលអាស៊ីខាងកើតនៅយប់ថ្ងៃសៅរ៍ជាមួយអាស៊ានក៏ដូចជាប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម