Connect with us

ព័ត៌មានអន្ដរជាតិ

អ៉ីស្រាអែល​ និង​សកម្ម​ប្រយុទ្ធប៉ាឡេស្ទីន​យល់​ព្រម​បទ​ឈប់​បាញ់​គ្នា​ហើយ​

បានផុស

នៅ

បន្ទាប់​​ពី​​​ហិង្សា​​បាន​​កើត​មាន​រយៈ​ពេល​១១​ថ្ងៃ​​រវាង​​អ៉ីស្រាអែល និង​សកម្ម​ប្រយុទ្ធ​ហាម៉ាស របស់​ប៉ាឡេស្ទីន​ដែល​ជា​ការ​ប្រយុទ្ធ​ដ៏​អាក្រក់​បំផុត​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក​តាម​រយៈ​ការ​​វាយ​ប្រហារ​ផ្លូវ​អាកាស និង​គ្រាប់​រ៉ុក្កែត​ឥឡូវ​នេះ​រក​ច្រក​ចេញ​ហើយ​ដើម្បី​បញ្ចប់​ជម្លោះ។ នេះ​តាម​ការ​ផ្សាយ​ផ្ទាល់​របស់​ BBC។

ប្រទេស​អ៉ីស្រាអែល​បាន​​ទទួល​យក​គំនិត​ផ្តួច​ផ្តើម​ពី​ប្រទេសអេហ្ស៊ីប​សម្រាប់​បទ​ឈប់​បាញ់​គ្នា​​ទៅ​វិញ​ទៅ​មកដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន។ ឥឡូវ​នេះ អេហ្ស៊ីបត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ជូនគណៈ​ប្រតិភូ​​ទៅ​កាន់​អ៉ីស្រាអែល និង​ហ្គាហ្សា​​ដើម្បី​រៀប​ចំ​​​កិច្ច​ព្រម​ព្រៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ហាម៉ាស​និយាយ​ថា ពួក​គេ​បាន​ទទួលដី​សម្បទាន​ដែល​មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ពី​អ៉ីស្រាអែលនៅ​កន្លែង​ប៉ះ​ទង្គិច​គ្នា​យេរ៉ូសាឡឹម​ពីរកន្លែង​​​​​គឺ​​តំបន់​ Sheikh Jarrah និង​ទី​គោរព​បូជា al-Aqsa។

មន្ត្រី​អ៉ីស្រាអែល​ត្រូវ​បាន​គេ​ដក​ស្រង​សំដី​បាន​និយាយ​ថា ការ​អះអាង​បែប​នេះ​មិន​ពិត​ទាំង​ស្រុង​ទេ។

បន្ទាប់​ពីព័ត៌មាន​​នៃ​ការ​វាយ​ប្រហារផ្ទុះ​ឡើង មាន​ការ​វាយ​​ប្រហារ​​តាម​ផ្លូវ​អាកាស​បន្ថែម​ទៀត​ទៅ​លើ​តំបន់​ហ្គាហ្សា និង​គ្រាប់​រ៉ុក្កែត​ត្រូវ​បាន​បាញ់​ចូល​ទៅ​​អ៉ីស្រាអេល។ ទន្ទឹម​ជា​មួយ​គ្នានេះ ព្រលាន​យន្ត​ហោះ​សំខាន់​របស់​ប្រទេសគឺ​ Ben Gurion ត្រូវ​បាន​បិទ​មួយ​រយៈ​ពេល​ខ្លី​សម្រាប់​ជើង​ហោះ​ហើរ​ទាំង​អស់។

ក្រុម​ហាម៉ាស​​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង ហើយ​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​ហ្គាហ្សា​ទទួល​រង​ទុក្ខ ប៉ុន្តែ​ភាគី​ទាំង​ពី​រត្រូវ​ជៀស​វាង​សង្គ្រាម​មួយ​ទៀត ហើយ​នឹង​ត្រូវ​ចំណាយ​ច្រើន​លើស​ពី​បទ​ឈប់​បាញ់​គ្នា។

បទ​ឈប់​បាញ់​គ្នា​រវាង​អ៉ីស្រាអែល និង​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន ហាម៉ាស​បាន​ចាប់​ផ្តើម​​ពី​យប់​ថ្ងៃព្រហស្បតិ៍​ឈាន​ចូល​ថ្ងៃ​សុក្រ​នេះ​ដើម្បី​បញ្ចប់​ការ​ទង្គិច​គ្នា​ធ្ងន់​ធ្ងន់​រយៈ​ពេល​១១​ថ្ងៃ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​២៤០​នាក់​ដែល​ភាគ​ច្រើន​នៅ​តំបន់​ហ្គាហ្សា។

ខ្លឹម​សារ​សង្ខេប​សំខាន់

១.គណៈ​រដ្ឋ​មន្ត្រីសន្តិសុខ​របស់​ប្រទេស​អ៉ីស្រាអែល​​បាន​យល់​ព្រម​បទ​ឈប់​បាញ់​គ្នា​ដើម្បី​បញ្ចប់​ជម្លោះ​១១​ថ្ងៃ​ជា​មួយ​សកម្ម​ប្រយុទ្ធ​នៅ​ហ្គាហ្សា។

២. ខ្លួន​និយាយ​ថា បទ​ឈប់​បាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ត្រូវ​​បាន​ស្នើ​ឡើង​ដោយ​ប្រទេស​អេហ្ស៊ីប​​​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន។

៣.​ លោក​ប្រធាធិបតី​អាមេរិក ចូ បៃដិន បាន​បញ្ជាក់​ពី​បទ​ឈប់​បាញ់​គ្នា និង​បញ្ជាក់​ជា​ថ្មីនូវ​ជំនឿ​របស់​អាមេរិក​ចំពោះ​សិទ្ធិ​របស់​អ៉ីស្រាអែល​ដើម្បី​ការពារ​ខ្លួន។

៤.​ ក្រុម​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​សំខាន់​នៅ​ហ្គាហ្សាគឺ ហាម៉ាស និង​ឥស្លាម​ ជីហាដ ក៏​បាន​បញ្ជាក់​ពី​បទ​ឈប់​បាញ់​គ្នា​ដែរ។

៥. ពួក​គេ​និយាយ​ថា បទ​ឈប់​បាញ់​គ្នាចាប់​ផ្តើម​អនុវត្ត​ពី​ម៉ោង​ ០២:០០​ម៉ោង​ក្នុង​ស្រុក​នៅ​ថ្ងៃ​សុក្រ​នេះ (ត្រូវ​នឹង​ម៉ោង​២៣:០០ GMT នៅ​ថ្ងៃ​ព្រហស្បតិ៍)។

៦. អេហ្ស៊ីប​នឹង​បញ្ជូន​គណៈ​ប្រតិភូ​សន្តិសុខ​ទៅ​អ៉ីស្រាអេល និង​ដែន​ដី​ប៉ាឡេស្ទិន​ដើម្បី​រក្សាបទ​ឈប់​បាញ់​គ្នា។ នេះ​បើ​តាម​ទូរទស្សន៍​រដ្ឋ​បាន​ផ្សាយ។

៧. ខណៈ​ពេល​បទ​ឈប់​បាញ់​គ្នា​ត្រូវ​បាន​ប្រកាស ក៏​មាន​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​មួយ​ត្រូវ​បាន​គេរាយការណ៍​ថា ធ្វើ​ទៅ​លើ​តំបន់​ហ្គាហ្សា ហើយក៏​មាន​សំឡេងផ្ទុះ​រ៉ុក្កែត​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៉ីស្រាអែល។

៨.​ សូម​បញ្ជាក់​ថា ការ​ប្រយុទ្ធ​គ្នា​រយៈ​ពេល​​១១​ថ្ងៃ​ហោច​ណាស់​បាន​ផ្តាច់​ជីវិត​មនុស្ស​២៣២​នាក់​នៅ​តំបន់​ហ្គាហ្សា និង​១២នាក់​នៅ​អ៉ីស្រាអែល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៣ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

សន្តិសុខសង្គម១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម