ព័ត៌មានអន្ដរជាតិ
ពលរដ្ឋហ្គាហ្សានាំគ្នាច្រៀងអរគុណព្រះអបអរបទឈប់បាញ់គ្នា
ការមិនបានអបអរពិធី Eid al-Fitr ដែលជាពេលវេលាដ៏រីករាយ បន្ទាប់ពីពិធីបុណ្យតមអាហាររ៉ាម៉ាដានរយៈពេលមួយខែបានចប់ដោយសារហិង្សាប្រយុទ្ធគ្នាបានបំផ្លាញ ពេលនេះ ពលរដ្ឋហ្គាហ្សាជាច្រើនបានចេញមកតាមផ្លូវនៅព្រឹកថ្ងៃសុក្រនេះដើម្បីអបអរសាទរដល់បទឈប់បាញ់គ្នារវាងក្រុមហាម៉ាស និងអ៉ីស្រាអែលដែលជាពន្លឺនៃបញ្ចប់ការប្រយុទ្ធគ្នា១១ថ្ងៃ។
ពួកគេបាននាំគ្នាស្រែកច្រៀងជាភាសាអារ៉ាប់ថា ៖«ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់ និងអរគុណព្រះជាម្ចាស់»។

រថយន្តជាច្រើនគ្រឿងចាប់ផ្តើមចរាចរណ៍នៅលើផ្លូវសំខាន់ៗក្នុងទីក្រុងហ្គាហ្សា អ្នកបើកបរបានបញ្ចេញសំឡេងអបអរ ហើយអ្នកនៅតាមផ្ទះបានគ្រវីទង់ជាតិតាមបង្អួច ដែលជាសកម្មភាពអបអរបទឈប់បាញ់គ្នាក្នុងការបញ្ចប់ហិង្សាបណ្តាលឲ្យមនុស្សស្លាប់ច្រើននាក់។
ហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធឥស្លាមគ្រប់គ្រងតំបន់ហ្គាហ្សា បានចាត់ទុកការប្រយុទ្ធគ្នាជាជោគជ័យផ្នែកយោធា និងសេដ្ឋកិច្ច។

ឧបករណ៍បំពងសំឡេងនៅវិហារឥស្លាមបានបន្លឺឡើងនូវអ្វីដែលហៅថា ជ័យជម្នះនៃការតស៊ូទទួលបានលើការកាន់កាប់កំឡុងពេលការប្រយុទ្ធនៅយេរ៉ូសាឡឹម។ បុរសៗបាញ់កាំភ្លើងខ្យល់ទៅលើអាកាស ហើយអ្នកផ្សេងទៀតដុតផាវដើម្បីអបអរ។
មន្ត្រីសុខាភិបាលហ្គាហ្សាបាននិយាយថា ជនជាតិប៉ាឡេស្ទីន ២៣២នាក់ ក្នុងនោះមានកុមារ៦៥នាក់ត្រូវបានសម្លាប់ និងរបួសជាង១៩០០នាក់ពីការវាយប្រហារផ្លូវអាកាស និងគ្រាប់ផ្លោងរបស់អ៉ីស្រាអែល។ អ៉ីស្រាអែលបានអះអាងថា ខ្លួនបានសម្លាប់សកម្មប្រយុទ្ធហោចណាស់១៦០នាក់។

នៅខាងអ៉ីស្រាអែលវិញ អាជ្ញាធរនិយាយថា មានអ្នកស្លាប់១២នាក់ និងរបួសរាប់រយនាក់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស។
នៅតំបន់ Tel Al-Hawa ក្នុងទីក្រុងហ្គាហ្សា ស៊ីធី ប្រជាជនបាននិយាយថា ពួកគេកំពុងអបអរដែលមានសុវត្ថិភាព និងអ្វីដែលពួកគេយល់ឃើញងថា ជ័យជម្នះរបស់ពួកគេ។ អ្នកខ្លះបានអោបគ្នា ហើយមានម្នាក់បានហៅវា«ជាពេលដែលរួចផុតពីវីរុសឆ្លងកូរូណា។

ពួកគេបាននាំគ្នាច្រៀងថា ៖«ជាមួយដួងព្រលឹង និងឈាម យើងខ្ញុំសងគុណលោក Deif»ដែលជាឈ្មោះមេបញ្ជាការយោធាជាន់ខ្ពស់របស់ក្រុមហាម៉ាស ដែលស្ថិតនៅក្នុងបញ្ជីមេដឹកនាំកំពូលរបស់អ៉ីស្រាអែលតាមប្រមាញ់។
បុរសឈ្មោះ Ahmed Amer អាយុ៣០ឆ្នាំពេលកំពូងអបអរជាមួយមិត្តភក្តិបាននិយាយថា ៖«នេះជាជ័យជម្នះដ៏អស្ចារ្យលើការកាន់កាប់។ អ្នកតស៊ូរបស់យើងបង្ខំពួកគេឲ្យឈានដល់បទឈប់បាញ់គ្នា»។

Ahmed និយាយថា ៖«ថ្ងៃនេះគឺជាពេលដែលពិធីបុណ្យ Eid al-Fitr ចាប់ផ្តើម។ បាទ យើងពិតជាសោកស្តាយ និងក្រៀមក្រំដែលប្រជាជនយើងបាត់បង់សាច់ញាតិ និងផ្ទះសម្បែង តែយ៉ាងណា យើងនឹងអបអរ»។
នៅតំបន់ Ramallah ដែលគ្រប់គ្រងដោយអ៉ីស្រាអែល ប្រជាជនរាប់រយនាក់បានចេញដើរតាមផ្លូវ និងស្រែកច្រៀងថា ៖«ដោយដួងព្រលឹង និងឈាម យើងសងគុណអ្នក ហ្គាហ្សា»៕

អានបន្ថែម៖ អ៉ីស្រាអែល និងសកម្មប្រយុទ្ធប៉ាឡេស្ទីនយល់ព្រមបទឈប់បាញ់គ្នាហើយ
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ