Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ Vamco បោកបក់មកដល់​វៀតណាម​ហើយ ដោយមនុស្ស​ជិត ៥សែននាក់​ត្រូវ​ជម្លៀសទៅកន្លែង​មាន​សុវត្ថិភាព

បានផុស

នៅ

ព្យុះទីហ្វុង Vamco បាន​បោក​បក់​មក​ដល់​ប្រទេស​វៀតណាម​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យនេះ ក្រោយ​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់ ៥៣នាក់ នៅ​ហ្វីលីពីន ខណៈនៅ​វៀតណាម ព្យុះ​នេះ​បាន​​បង្ក​ឲ្យ​មាន​ការ​បាក់​ដីនៅ​តំបន់​កណ្តាល​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc នៅ​រសៀល​ថ្ងៃ​នេះ បានព្រមាន​បណ្តា​ខេត្ត​ជាច្រើន ដែល​កំពុង​ស្ថិត​ក្នុង​គោល​ដៅ​របស់​ព្យុះ​កំណាច​នេះ ឲ្យ​ត្រៀម​ខ្លួន​ជាស្រេច​ដោះ​ស្រាយ​ផល​ប៉ះពាល់។

ខេត្តជាច្រើន​របស់​វៀតណាម បាន​ព្យាយាម​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​តំបន់​ប្រឈម​គ្រោះ​ថ្នាក់ ខណៈ​ពលរដ្ឋ ៤៦៨ ០០០នាក់ ត្រូវ​បាន​គេ​ជម្លៀស​ចេញ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ នេះ​បើតាម​សេចក្តី​រាយការណ៍​ពី​ទូរទស្សន៍​រដ្ឋ​វៀតណាម។

ឆ្នាំ​នេះ វៀតណាម​ រងគ្រោះ​ខ្លាំង​ដោយ​ព្យុះ​ត្រូពិក និង​គ្រោះ​ទឹក​ជំនន់តាម​តំបន់​ឆ្នេរ​ទូទាំង​ប្រទេស ខណៈ​ព្យុះ​ទីហ្វុង Vamco ជាព្យុះ​ទី ១៣ បោក​បក់​មក​លើ​ប្រជាជាតិអាស៊ាន​មួយ​នេះ ដោយ​គិតចាប់​ពី​ដើម​ខែ​តុលា មក​ទល់​និង​អាទិត្យនេះ ព្យុះ​ទាំង​អស់​ដែល​បោកបក់​លើ​វៀតណាម បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១៦០នាក់។

លោក Nguyen Thi Xuan Thu ប្រធានកាកបាទក្រហម​ប្រទេស​វៀតណាម  បាននិយាយថា មក​ទល់​នឹង​ពេល​នេះ ពលរដ្ឋ​វៀតណាមជាង ៨លាននាក់​កំពុង​រស់នៅ​ក្នុង​តំបន់ភាគ​កណ្តាល ហាក់​មិន​ធូរ​ស្រាល​ពី​ព្យុះ​ធម្មជាតិនៅ​ឡើយ​ទេ ព្រោះ​អស់ពី​ព្យុះ​មួយ នៅ​ព្យុះ​មួយ​ទៀត​មក​បំផ្លិច​បំផ្លាញ​ជាប់​៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម