Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះឆ្លង​កូវីដជាចង្កោមធំក្នុង​សេតវិមាន ៣០នាក់ តេស្តវិជ្ជមាន ៦០នាក់កំពុង​ធ្វើចត្តាឡីស័ក

បានផុស

នៅ

ភ្នាក់​ងារ​ពិសេស​អាមេរិកជាច្រើននាក់ ដែលទទួល​ភារកិច្ច​​ការពារ​ប្រធានាធិបតី​ Donald Trump បានកំពុង​ឆ្លង​ជំងឺកូវីដ ១៩ ខណៈ​វីរុស​កំណាច ត្រូវគេអះអាងកំពុង​រាតត្បាត​ខ្លាំង​ទូទាំង​សេតវិមានអាមេរិក។ នេះ​បើ​តាម​កាសែត Washington Post និង New York Times ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ (​ថ្ងៃសុក្រ​នៅ​អាមេរិក)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ស្និទ្ធជាមួយ​រដ្ឋាភិបាល​អាមេរិក ចំនួន ២រូប បាន​ប្រាប់​ភ្នាក់​ងារ​ព័ត៌មាន​រ៉យទ័រ នេះ​ជាដំណឹង​ពិត ដោយ​មន្ត្រី​ភ្នាក់​ងារ​ចារកម្មពិសេសជាច្រើន​នាក់ ដែល​ការពារ​សុវត្ថិភាព​ប្រធានាធិបតី ត្រូវ​តេស្ត​រកឃើញ​កូវីដ ១៩ ប៉ុន្តែគ្រាន់​តែ​តួលេខ​ពិត​ប្រាកដ​មិន​ត្រូវ​គេ​អះអាង​ជាក់​លាក់។

ម្នាក់​ក្នុង​ចំណោម​ប្រភព​ច្បាស់​ការ​ទាំង​ពីរនាក់ បញ្ជាក់​ទៀត​ថា នៅ​មាន​ភ្នាក់​ងារពិសេស​ជាច្រើន​ផ្សេង​ទៀត ដែល​មិនទាន់​តេស្ត​រក​កូវីដ ១៩ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក ដើម្បី​ការ​ពារកុំឲ្យ​មាន​ការផ្ទុះ​រាតត្បាត​កាន់​តែ​ខ្លាំង។

Washington Post មិន​បាន​លម្អិត​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ឆ្លង​កូវីដ ១៩ ក្នុង​សេតវិមានអាមេរិក​នោះ​ទេ គ្រាន់​បញ្ជាក់​ថា ប្រមាណ ១០ភាគ​នៃ​កងអង្គរក្ស​ពិសេស​ប្រធានាធិបតីបាន​ឆ្លង​កូវីដជាចង្កោម។

ដោយ​ឡែក The New York Times បាន​រាយការណ៍ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៣០នាក់ សុទ្ធ​សឹង​ជាភ្នាក់ងារ​ពិសេស បាន​តេស្ត​វិជ្ជមាន​កូវីដ ១៩ និងប្រមាណ ៦០នាក់ ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម