Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្សរបស់លោកស្រី ស៊ូជី នឹងត្រូវរំលាយចោល

បានផុស

នៅ

ដោយដកស្រង់សម្តីស្នងការម្នាក់ គេហទំព័រ Myanmar Now បានចុះផ្សាយនៅថ្ងៃសុក្រនេះថា គណៈកម្មការបោះឆ្នោតដែលតែងតាំងដោយយោធាមីយ៉ាន់ម៉ា នឹងរំលាយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ដោយសារតែអ្វីដែលខ្លួននិយាយថា គឺជាការក្លែងបន្លំនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេហទំព័រ Myanmar Now បាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំមួយ ជាមួយគណបក្សនយោបាយនានា។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសហភាព ដែលគាំទ្រដោយយោធា លោក Thein Soe ត្រូវបានដកស្រង់សម្តីនៅក្នុងរបាយការណ៍នេះដែលនិយាយថា “ការជាប់ឆ្នោតរបស់គណបក្ស NLD គឺខុសច្បាប់ ដូច្នេះយើងនឹងរំលាយការចុះឈ្មោះរបស់គណបក្សនេះ”។ លោកបន្ថែមថា “អ្នកដែលធ្វើដូច្នោះនឹងត្រូវចាត់ទុកថាជាជនក្បត់ ហើយយើងនឹងចាត់វិធានការ”។

យ៉ាងណាក្តី អ្នកនាំពាក្យយោធានិងរដ្ឋាភិបាលបង្រួបបង្រួមជាតិគាំទ្រលទ្ធិប្រជាធិបតេយ្យ មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។

គួររម្លឹកឡើងវិញថា កងទ័ពមីយ៉ាន់ម៉ាបានឡើងកាន់អំណាចនៅថ្ងៃទី១ខែកុម្ភៈ ដោយចោទប្រកាន់ពីការក្លែងបន្លំនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ដែលគណបក្សរបស់លោកស្រីស៊ូជីទទួលបានជ័យជម្នះ។

ចាប់តាំងពីរដ្ឋប្រហារមក កងកម្លាំងសន្តិសុខបានសម្លាប់មនុស្សជាង៨០០នាក់ នៅក្នុងការតវ៉ា ។ ការប្រយុទ្ធគ្នាក៏បានផ្ទុះឡើងផងដែរ រវាងកងកម្លាំងសន្តិសុខនិងក្រុមឧទ្ទាមជនជាតិភាគតិច។

ចាប់តាំងពីពេលលោកស្រីស៊ូជីត្រូវបានចាប់ខ្លួន ប៉ុន្មានម៉ោងមុនរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ លោកស្រីត្រូវបានឃុំឃាំង និងប្រឈមការចោទប្រកាន់ជាច្រើននៅក្នុងតុលាការ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ យោធា​មីយ៉ាន់ម៉ា​សម្លាប់​មនុស្ស​ជាង​៨០០​នាក់​ហើយ​ចាប់​តាំង​ពី​រដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម