ព័ត៌មានអន្ដរជាតិ
លោកប្រធានាធិបតី ចូ បៃដិន សន្យាជួយកសាងហ្គាហ្សាឡើងវិញ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃសុក្របានសន្យាជួយរៀបចំកិច្ចខិតខំប្រឹងដើម្បីកសាងតំបន់ហ្គាហ្សាឡើងវិញ និងបានបញ្ជាក់ថា ការបង្កើតរដ្ឋប៉ាឡេស្ទីនជាមួយអ៉ីស្រាអែលគឺជាដំណោះស្រាយតែមួយគត់ចំពោះជម្លោះនេះ។
លោក បៃដិន ក៏មានប្រសាសន៍ដែរថា លោកបានប្រាប់ទៅប្រជាជនអ៉ីស្រាអែលឲ្យបញ្ឈប់ការប្រយុទ្ធគ្នាទៅវិញទៅមកនៅតំបន់ប្រឈមក្នុងទីក្រុងយេរ៉ូសាឡឹម។
ទោះបីជាយ៉ាងណា លោកប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ៖«មិនមានការប្រែប្រួលនៅក្នុងការប្តេជ្ញាចិត្តរបស់ខ្ញុំទេ ការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់អ៉ីស្រាអែល» និងបានបន្ថែមថា ដរាបណា តំបន់នេះមិនទទួលស្គាល់អត្ថិភាពរបស់អ៉ីស្រាអែលច្បាស់លាស់ទេ នឹងមិនមានសន្តិភាពឡើយ។
គំនិតនៃដំណោះស្រាយដែលមានរដ្ឋពីរ ដែលរដ្ឋប៉ាឡេស្ទីនមានអធិបតេយ្យភាពជាមួយអ៉ីស្រាអែល និងយេរ៉ូសាឡឹម ដែលជារដ្ឋរួមគ្នារបស់ពួកគេគឺជាមូលដ្ឋានគ្រឹះនៃការទូតអន្តរជាតិរាប់ទសវត្សរ៍មកហើយដែលមានគោលបំណងបញ្ចប់ជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន។
គោលនយោបាយសហរដ្ឋអាមេរិកស្ថិតក្រោមការដឹកនាំរបសើលោក ដូណាល់ ត្រាំ ត្រូវបានគេរិះគន់ថាជាគាំទ្រអ៉ីស្រាអែលយ៉ាងខ្លាំង ប៉ុន្តែព្រងើយនឹងប្រជាជនប៉ាឡេស្ទីនទៅវិញ។
ផែនការសន្តិភាពនៅមជ្ឈិមបូព៌ាត្រូវបានបង្កើតឡើយដោយទីប្រឹក្សា និងជាកូនប្រសារបស់លោក ត្រាំ គឺលោក Jared Kushner ត្រូវបានធ្វើឡើងសម្រាប់ការផ្តល់ដំណោះស្រាយដែលមានរដ្ឋពីរ។ ប៉ុន្តែផែនការនេះត្រូវបានគេមើលឃើញថា រដ្ឋប៉ាឡេស្ទីន មានអធិបតេយ្យភាពមានដែនកំណត់ ហើយអ៉ីស្រាអែលគ្រប់គ្រងជុំវិញសន្តិសុខលើរដ្ឋនោះ។ ផែនការនេះត្រូវបានមេដឹកនាំប៉ាឡេស្ទីនបដិសេធ។
កាលពីថ្ងៃសុក្រ លោក បៃដិន បានទទួចឲ្យមានដំណោះស្រាយរដ្ឋពីរពេញលេញ។
លោកមានប្រសាសន៍ថា ៖«មិនមានការប្រែប្រួលនៅក្នុងការប្តេជ្ញាចិត្តរបស់ខ្ញុំចំពោះសន្តិសុខរបស់អ៉ីស្រាអែលទេ ពេលវេលា គ្មានការផ្លាស់ប្តូរ គឺមិនមានសោះឡើយ។ ប៉ុន្តែខ្ញុំប្រាប់អ្នកពីអ្វីដែលមានការផ្លាស់ប្តូរមួយ។ ការផ្លាស់ប្តូរនោះគឺ យើងនៅតែត្រូវការដំណោះស្រាយដែលមានរដ្ឋពីរ។ វាជាចម្លើយតែមួយគត់ ចម្លើយតែមួយ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង