ព័ត៌មានអន្ដរជាតិ
ឆេះបន្ទប់ដាក់អ្នកជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យប្រទេសរ៉ូម៉ានី សម្លាប់មនុស្ស ១០ នាក់
ក្រុមមន្រ្តីបាននិយាយថា អគ្គិភ័យមួយនៅមន្ទីរពេទ្យដែលកំពុងព្យាបាលអ្នកជំងឺកូវីដ ១៩ នៅភាគឦសានប្រទេសរ៉ូម៉ានីបានសម្លាប់មនុស្ស ១០ នាក់កាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ខណៈមនុស្ស ១០ នាក់ផ្សេងទៀតរងរបួស ។
អ្នកនាំពាក្យអធិការកិច្ចស្ថានការណ៍បន្ទាន់ក្នុងស្រុកលោក Irina Popa បាននិយាយថា អគ្គិភ័យបានរាលដាលពេញបន្ទប់សង្គ្រោះបន្ទាន់ (ICU) សម្រាប់អ្នកជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យសាធារណៈមួយកន្លែងក្នុងទីក្រុង Piatra Neamt ។
លោក Popa បាននិយាយថា មនុស្សភាគច្រើនដែលបានស្លាប់ ឬរងរបួសក្នុងអគ្គិភ័យនេះគឺជាអ្នកជំងឺនៅមន្ទីរពេទ្យ ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nelu Tataru បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរ៉ូម៉ានីថា “អគ្គិភ័យនេះអាចបង្កឡើងដោយសារទុស្សេខ្សែភ្លើង” ។
ទន្ទឹមនោះទីភ្នាក់ងារសារព័ត៌មាននានាក៏បានរាយការណ៍ដែរថា មន្ទីរពេទ្យសង្គ្រោះបន្ទាន់ប្រចាំតំបន់ ក្នុងទីក្រុង Piatra Neamt មានការគ្រប់គ្រងមិនបានល្អជាយូរមកហើយ ខណៈដែលមានអ្នកគ្រប់គ្រងតែចំនួន ៨ នាក់ប៉ុណ្ណោះត្រូវបានតែងតាំងដោយរដ្ឋាភិបាលដើម្បីត្រួតពិនិត្យមើលទីតាំងនេះកាលពីឆ្នាំមុន ។
អ្នកគ្រប់គ្រងមន្ទីរពេទ្យបច្ចុប្បន្នគឺលោក Lucian Micu ត្រូវបានតែងតាំងកាលពី ៣ សប្តាហ៍មុន បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់គាត់បានលាលែងពីតំណែងដោយសារការព្យាបាលមិនល្អលើអ្នកជំងឺ ។ ការលាលែងពីតំណែងនេះបានធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកជំងឺរួមទាំងមនុស្សជាច្រើនដែលសង្ស័យថាមានជំងឺ ១៩ ត្រូវបានបង្ខំឲ្យរង់ចាំនៅខាងក្រៅអំឡុងពេលអាកាសធាតុត្រជាក់ មុនទៅជួបគ្រូពេទ្យ ។

លោក Micu បាននិយាយកាលពីថ្ងៃសៅរ៍ថា វេជ្ជបណ្ឌិតម្នាក់ដែលមានភារកិច្ចបានព្យាយាមជួយសង្គ្រោះអ្នកជំងឺពីអណ្តាតភ្លើង ហើយកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារតែការរលាកគ្របដណ្តប់លើរាងកាយរបស់គាត់ ៨០ ភាគរយ ។ វេជ្ជបណ្ឌិតម្នាក់ និងគិលានុបដ្ឋាយិកា ២ នាក់ទៀតកំពុងទទួលការព្យាបាលរលាក ។
គួរបញ្ជាក់ថា ទីក្រុង Piatra Neamt មានចម្ងាយប្រហែល ៣៥៣ គីឡូម៉ែត្រខាងជើងរដ្ឋធានី Bucharest របស់រូម៉ានី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ