ព័ត៌មានអន្ដរជាតិ
ក្មេងស្រីអាយុ១១ឆ្នាំធ្វើអត្តឃាតបន្ទាប់ពីបុរសដែលរំលោភតាំងពីអាយុ៥ឆ្នាំត្រូវដោះលែងឲ្យនៅក្រៅឃុំ
ក្មេងស្រីអាយុ១១ឆ្នាំម្នាក់បានសម្លាប់ខ្លួនបន្ទាប់ពីជនជាប់ចោទរំលោភនាងត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។
ក្មេងស្រីឈ្មោះ Annaliesse Ugle ត្រូវបានរំលោភបំពានម្តងហើយម្តងទៀតពីឆ្នាំ២០១៤ដល់ឆ្នាំ២០២០ដោយបុរសអាយុ៦៦ឆ្នាំម្នាក់តាំងពីនាងមានអាយុ៥ឆ្នាំ។
គាត់ត្រូវបានចោទប្រកាន់ចំនួន៦ករណីពីបទប្រព្រឹត្តអំពើមិនសមរម្យលើកុមារនិង៥ករណីពាក់ព័ន្ធការរំលោភផ្លូវភេទលើកុមារហើយគ្រោងនឹងឡើងតុលាការម្តងទៀតនៅខែធ្នូ។

Annaliesse ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Perth Children ក្នុងប្រទេសអូស្ត្រាលីកាលពីថ្ងៃទី១៩ខែតុលាបន្ទាប់ពីការប៉ុនប៉ងធ្វើអត្តឃាត។ ក្មេងស្រីរូបនេះត្រូវបានប្រកាសថាស្លាប់នៅថ្ងៃទី២០ខែតុលា។
ប៉ូលិសនិយាយថា អ្នករំលោភបំពានដែលត្រូវបានចោទប្រកាន់គឺជាមនុស្សដែលគ្រួសារនេះស្គាល់។
លោក Jo McCabe ជំនួយការស្នងការប៉ូលិសប្រចាំតំបន់ភាគខាងលិចនៃប្រទេសអូស្ត្រាលីបានប្រាប់អ្នកយកព័ត៌មានថា “សម្រាប់មនុស្សវ័យក្មេងដែលឈានដល់ការផ្តាច់ជីវិតរបស់ពួកគេគឺមិនអាចទទួលយកបានទេនិងគួរឲ្យខ្លោចផ្សារហើយសំណួរជាច្រើនចាំបាច់ត្រូវតែមានចម្លើយ”។

លោកបន្តថា “យើងអាចកែតម្រូវដើម្បីការពារកុំឲ្យមានរឿងបែបនេះកើតឡើងម្តងទៀត។ ការវាយតម្លៃដំបូងនៃករណីនេះបានប្រាប់ខ្ញុំថា ការធានានៅក្រៅឃុំរបស់ប៉ូលិសគួរតែត្រូវបានជំទាស់និងមិនត្រូវបានពិចារណានៅក្នុងឧទាហរណ៍បែបនេះទេ”។
ម្តាយរបស់ Annaliesse និយាយថា កូនស្រីរបស់នាងមានអារម្មណ៍ភ័យខ្លាចនិងខ្មាស់អៀនបន្ទាប់ពីជនល្មើសត្រូវបានដោះលែង៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់