ក្មេងស្រីអាយុ១១ឆ្នាំធ្វើអត្តឃាតបន្ទាប់ពីបុរសដែលរំលោភតាំងពីអាយុ៥ឆ្នាំត្រូវដោះលែងឲ្យនៅក្រៅឃុំ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងស្រីអាយុ១១ឆ្នាំធ្វើអត្តឃាតបន្ទាប់ពីបុរសដែលរំលោភតាំងពីអាយុ៥ឆ្នាំត្រូវដោះលែងឲ្យនៅក្រៅឃុំ

Published

on

ក្មេងស្រីអាយុ១១ឆ្នាំម្នាក់បានសម្លាប់ខ្លួនបន្ទាប់ពីជនជាប់ចោទរំលោភនាងត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។

ក្មេងស្រីឈ្មោះ Annaliesse Ugle ត្រូវបានរំលោភបំពានម្តងហើយម្តងទៀតពីឆ្នាំ២០១៤ដល់ឆ្នាំ២០២០ដោយបុរសអាយុ៦៦ឆ្នាំម្នាក់តាំងពីនាងមានអាយុ៥ឆ្នាំ។

គាត់ត្រូវបានចោទប្រកាន់ចំនួន៦ករណីពីបទប្រព្រឹត្តអំពើមិនសមរម្យលើកុមារនិង៥ករណីពាក់ព័ន្ធការរំលោភផ្លូវភេទលើកុមារហើយគ្រោងនឹងឡើងតុលាការម្តងទៀតនៅខែធ្នូ។

Annaliesse ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Perth Children ក្នុងប្រទេសអូស្ត្រាលីកាលពីថ្ងៃទី១៩ខែតុលាបន្ទាប់ពីការប៉ុនប៉ងធ្វើអត្តឃាត។ ក្មេងស្រីរូបនេះត្រូវបានប្រកាសថាស្លាប់នៅថ្ងៃទី២០ខែតុលា។

ប៉ូលិសនិយាយថា អ្នករំលោភបំពានដែលត្រូវបានចោទប្រកាន់គឺជាមនុស្សដែលគ្រួសារនេះស្គាល់។

លោក Jo McCabe ជំនួយការស្នងការប៉ូលិសប្រចាំតំបន់ភាគខាងលិចនៃប្រទេសអូស្ត្រាលីបានប្រាប់អ្នកយកព័ត៌មានថា “សម្រាប់មនុស្សវ័យក្មេងដែលឈានដល់ការផ្តាច់ជីវិតរបស់ពួកគេគឺមិនអាចទទួលយកបានទេនិងគួរឲ្យខ្លោចផ្សារហើយសំណួរជាច្រើនចាំបាច់ត្រូវតែមានចម្លើយ”។

លោកបន្តថា “យើងអាចកែតម្រូវដើម្បីការពារកុំឲ្យមានរឿងបែបនេះកើតឡើងម្តងទៀត។ ការវាយតម្លៃដំបូងនៃករណីនេះបានប្រាប់ខ្ញុំថា ការធានានៅក្រៅឃុំរបស់ប៉ូលិសគួរតែត្រូវបានជំទាស់និងមិនត្រូវបានពិចារណានៅក្នុងឧទាហរណ៍បែបនេះទេ”។

ម្តាយរបស់ Annaliesse និយាយថា កូនស្រីរបស់នាងមានអារម្មណ៍ភ័យខ្លាចនិងខ្មាស់អៀនបន្ទាប់ពីជនល្មើសត្រូវបានដោះលែង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ7 mins ago

នាយ​ឧ​ត្ត​ម​សេនី​យ៍ គន់ គីម ផ្តាំផ្ញើ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ត្រៀមកម្លាំង ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ឲ្យ​ទាន់ពេលវេលា

ព័ត៌មានជាតិ1 hour ago

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​អីវ៉ាន់​ សង្ស័យ​ទុសេ​ខ្សែភ្លើង​បណ្ដាលឲ្យ​​របួស​មនុស្ស​៥​នាក់

ព័ត៌មានជាតិ2 hours ago

លោក​ហ៊ុន ម៉ា​ណែ​ត កោតសរសើរ​ដល់​កង​ទ័ព​ទាំងអស់ ដែល​បាន​ខិតខំ និង​សម្រេច​បាន​នូវ​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន

ព័ត៌មានជាតិ2 hours ago

អគារតេស្ត​កូវីដ ១៩ ថ្មី​មួយ​ទៀត ជិត​រួចរាល់ អាច​សម្រាល​បន្ទុក​ការងារ​នៅ​ប៉ាស្ទ័រ

ព័ត៌មានជាតិ2 hours ago

មិនបាន​ជួប​មុខ​គ្នា ប៉ុន្តែ ភាពស្និទ្ធស្នាល​របស់ ចាន់ រតនា និង Phoe Thaw នៅតែ​ល្អប្រសើរ

ព័ត៌មានពេញនិយម