ព័ត៌មានអន្ដរជាតិ
អ៉ីរ៉ាក់ថា ប្រាក់១៥០ប៊ីលានដុល្លារត្រូវបានលួចពីប្រេងរបស់ខ្លួនចាប់តាំងពីមានការលុកលុយដឹកនាំដោយអាមេរិកពីឆ្នាំ២០០៣
ប្រាក់ប្រមាណ១៥០ប៊ីលានដុល្លារអាមេរិកត្រូវបានលួចយកពីប្រទេសអ៉ីរ៉ាក់នៅក្នុងកិច្ចព្រមព្រៀងដែលមានពុករលួយចាប់តាំងពីការលុកលុយដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅឆ្នាំ២០០៣។ នេះជាការលើកឡើងរបស់លោក Barham Salih ប្រធានាធិបតីអ៉ីរ៉ាក់កាលពីថ្ងៃអាទិត្យ។
លោក Salih បានថ្លែងសុន្ទរកថាដែលផ្សាយតាមទូរទស្សន៍ថា ៖«នៅក្នុងចំណោមប្រាក់ជិត១ពាន់ប៊ីលានដុល្លារអាមេរិកជាចំណូលពីប្រេងចាប់តាំងពីឆ្នាំ២០០៣ គឺមានប្រមាណ១៥០ប៊ីលានដុល្លារអាមេរិកត្រូវបានលួចរត់ពន្ធចេញពីប្រទេសអ៉ីរ៉ាក់»។
ការអះអាងនេះបានធ្វើឡើង នៅពេលដែលលោកប្រធានាធិបតីបានដាក់សេចក្តីព្រាងច្បាប់ស្តីពីកំណែទម្រង់ថវិកាពុករលួយទៅរដ្ឋសភាអ៉ីរ៉ាក់។
លោកប្រធានាធិបតីលើកឡើងថា ៖«សេចក្តីព្រាងច្បាប់នេះគឺស្វែងរកការពង្រឹងអំណាចរបស់ប្រទេស ដើម្បីទទួលបានមកវិញនូវប្រាក់ដែលបានលួចពីកិច្ចព្រមព្រៀងដែលមានពុករលួយ ឲ្យអ្នកពុករលួយទទួលខុសត្រូវ និងនាំពួកគេទៅកាន់យុត្តិធម៌»។

លោកបានជំរុញឲ្យសភាអ៉ីរ៉ាក់ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ដែលបានស្នើឡើងនេះដើម្បី«ជួយទប់ស្កាត់គ្រោះកាចដ៏អាក្រក់ដែលធ្វើឲ្យប្រជាជនយើងបាត់បង់ទ្រព្យសម្បត្តិនៅក្នុងប្រទេសរបស់ខ្លួនជាច្រើនឆ្នាំមកហើយ»។
លោកថា ប្រាក់ដែលលួចគឺគ្រប់គ្រាន់ធ្វើឲ្យហិរញ្ញវត្ថុរបស់អ៉ីរ៉ាក់ប្រសើរឡើង។ សេចក្តីព្រាងច្បាប់នេះនឹងស្វែងរកប្រាក់មកវិញដែលជាប្រាក់មិនត្រឹមត្រូវតាមរយៈកិច្ចសហប្រតិបត្តិការនៃរដ្ឋាភិបាល និងនៅក្នុងដៃគូផ្សេងៗជាមួយស្ថាប័នអន្តរជាតិ។
លោក Salih មានប្រសាសន៍ថា ៖«នៅទីនេះ ខ្ញុំសូមបញ្ជាក់ម្តងទៀតនូវការអំពាវនាវរបស់អ៉ីរ៉ាក់ដែលយើងធ្លាប់បានចេញនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់ការបង្កើតសម្ព័ន្ធអន្តរជាតិមួយដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាខ្សែបន្ទាត់នៃសម្ព័ន្ធអន្តរជាតិប្រឆាំងនឹង ISIS»។
លោកថា បញ្ហាប្រឈមនៃអំពើពុករលួយមានគ្រោះថ្នាក់មិនតិចជាងភេរវកម្មទេ។ «ភេរវកម្មអាចត្រូវបានលុបបំបាត់តាមរយៈការទប់ស្កាត់ប្រភពថវិកានៃមូលនិធិរបស់ខ្លួនដោយផ្អែកលើលុយពុករលួយដែលជាសេដ្ឋកិច្ចនយោបាយហិង្សា»។
ចាប់តាំងពីឆ្នាំ២០១៩មក ប្រជាជនរាប់រយនាក់បានស្លាប់នៅក្នុងការតវ៉ាដោយហិង្សាទូទាំងប្រទេសអ៉ីរ៉ាក់ដែលប្រឆាំងនឹងអំពើពុករលួយរដ្ឋាភិបាល ភាពអត់ការងារធ្វើ និងកង្វះសេវាកម្មមូលដ្ឋានរាប់ទាំងអគ្គីសនី និងទឹកស្អាត ខណៈប្រទេសបានបរាជ័យក្នុងការទទួលបានស្ថេរភាព បន្ទាប់ពីទណ្ឌកម្ម និងសង្គ្រាមរាប់ទសវត្សរ៍។
ប្រទេសទាំងពីរបានប្រកាសក្នុងសេចក្តីថ្លែងការណ៍រួមកាលពីខែមេសាថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន កំពុងរង់ចាំការដកទ័ពអាមេរិកចេញពីប្រទេសអ៉ីរ៉ាក់ ខណៈកម្លាំងសន្តិសុខប្រទេសនេះមានសមត្ថភាពកាន់តែខ្លាំង និងការគំរាមកំហែងរបស់ ISIS ថយចុះ។
បច្ចុប្បន្ននេះ អាមេរិកមានកងទ័ព២៥០០នាក់នៅប្រទេសអ៉ីរ៉ាក់ដែលផ្តោតលើបេសកកម្មកម្ចាត់ពួក ISIS ដែលជាផ្នែកនៃប្រតិបត្តិការដោះស្រាយ ជាសម្ព័ន្ធភាពសកលដើម្បីលុបបំបាត់នូវអ្វីដែលសេសសល់របស់ ISIS ដែលត្រួតត្រាផ្នែកខ្លះប្រទេសអ៉ីរ៉ាក់ និងស៊ីរី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង