Connect with us

ព័ត៌មានអន្ដរជាតិ

មេបញ្ជាការទ័ពអាកាសតៃវ៉ាន់ចូលរួមក្នុងការហោះហើរសាកល្បងយន្តហោះ F-5 ក្រោយជួបហេតុការណ៍ដ៏អាក្រក់

បានផុស

នៅ

ប្រមុខទ័ពអាកាសតៃវ៉ាន់បានចូលរួមក្នុងការហោះហើរសាកល្បងលើកដំបូងរបស់យន្តហោះចម្បាំង F-5 បន្ទាប់ពីមានហេតុការណ៍ដ៏អាក្រក់មួយកើតឡើង ។

យន្ដហោះចម្បាំង F-5 ចាស់ៗរបស់តៃវ៉ាន់ទាំងអស់ត្រូវបានចុះចត ហើយការត្រួតពិនិត្យត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកបើកយន្តហោះម្នាក់ត្រូវបានសម្លាប់កាលពីខែមុន ។

មេបញ្ជាការកងទ័ពអាកាសតៃវ៉ាន់លោក Hsiung Hou-chi បាននិយាយថា “ខ្ញុំជឿជាក់ថា យន្តហោះច្បាំង F-5s មានសុវត្ថិភាពក្នុងការហោះហើរនាពេលនេះ” ។ មេបញ្ជាការកងទ័ពអាកាសលោក Hsiung បានជិះយន្ដហោះកៅអីពីរនៅក្នុងការហោះហើរសាកល្បងរយៈពេល ៤០ នាទីកាលពីថ្ងៃសៅរ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានយោធាបានដកស្រង់សម្តីលោក Hsiung ដោយនិយាយថា “ខ្ញុំបានចូលរួមក្នុងការហោះហើរសាកល្បងដើម្បីបង្ហាញដល់ប្រជាជនរបស់យើងថា យន្តហោះ F-5s អាចទុកចិត្តបាន និងដើម្បីបង្ហាញពីឆន្ទៈរបស់សមាជិកសេវាកម្មកងទ័ពអាកាសរបស់យើងដើម្បីការពារដែនអាកាសរបស់យើង” ។

លោកបានបន្ថែមទៀតថា យន្ដហោះដែលមានអាយុច្រើនជាង ៤០ ឆ្នាំនៅតែត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចំនួន ២៦ ទូទាំងពិភពលោក ។

ការធ្លាក់យន្តហោះ F-5 កាលពីខែមុនគឺជាយន្តហោះប្រភេទកៅអីមួយ ហើយយន្តហោះនេះបានស្ថិតនៅក្នុងបេសកកម្មហ្វឹកហាត់ជាប្រចាំនៅថ្ងៃទី ២៩ ខែតុលា នៅពេលដែលវាបានជួបប្រទះបញ្ហាម៉ាស៊ីនភ្លាមៗ បន្ទាប់ពីបានហោះឡើង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម