ព័ត៌មានអន្ដរជាតិ
មិនចេះតិច! រកឃើញមីស៊ីល និងគ្រាប់មិនទាន់ផ្ទុះរបស់ អ៊ីស្រាអែល ជិត ៣០០ គ្រាប់ ក្រោយបាញ់យកៗលើតំបន់ហ្គាហ្សា
ប៉ូលិសតំបន់ហ្គាហ្សាបានរកឃើញគ្រាប់មិនទាន់ផ្ទុះ និងគ្រាប់មីស៊ីលជិត ៣០០ គ្រាប់ ដែលត្រូវបានបាញ់ដោយអ៊ីស្រាអែល អំឡុងពេលការវាយលុករបស់ខ្លួនទៅលើទឹកដីប៉ាឡេស្ទីន ។

មេប៉ូលិសលោក Mahmoud Salah បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យថា ក្រុមកម្ចាត់គ្រាប់បែកនៅតែកំពុងធ្វើការ ដើម្បីរំដោះគ្រាប់មិនទាន់ផ្ទុះដទៃទៀត ទោះបីសមត្ថភាពបច្ចេកទេស នៅមានកម្រិតក៏ដោយ ។

លោកបានបន្តទៀតថា “ការរកឃើញនេះ បានធ្វើឲ្យមានការបរាជ័យពីអ៊ីស្រាអែល ក្នុងការធ្វើឲ្យអស្ថិរភាពសន្តិសុខរបស់យើង និងគំរាមកំហែងដល់ផ្ទៃក្នុងរបស់យើង ហើយមន្រ្តីប៉ូលិសនៅតែរក្សាជំហររបស់ខ្លួន ក្នុងការបម្រើប្រជាជនរបស់យើងប្រកបដោយប្រសិទ្ធភាព” ។

លោក Salah បាននិយាយថា ប៉ូលិសនឹងបន្តបម្រើ និងការពារប្រជាជននៅតំបន់ហ្គាហ្សា ទោះបីជាមានការបំផ្លិចបំផ្លាញទីស្នាក់ការប៉ូលិសក៏ដោយ ។
គួររំឭកថា បទឈប់បាញ់គ្នាវាងក្រុមតស៊ូប៉ាឡេស្ទីន និងអ៊ីស្រាអែល បានចូលជាធរមានកាលពីថ្ងៃសុក្រ ដោយបានបញ្ចប់ការប្រយុទ្ធគ្នារយៈពេល ១១ ថ្ងៃ ។

បើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ២៤៨ នាក់ រួមទាំងកុមារ ៦៦ នាក់ និងស្ត្រី ៣៩ នាក់ត្រូវបានសម្លាប់ ខណៈមនុស្ស ១,៩៤៨ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប ។

ចំណែក អាជ្ញាធរសុខាភិបាលនៅតំបន់ West Bank បានបញ្ជាក់ដាច់ដោយឡែកពីគ្នាថា មានមនុស្ស ៣១ នាក់បានស្លាប់នៅក្នុងតំបន់ West Bank ចាប់តាំងពីខែមុន ដោយនាំឲ្យមានចំនួនអ្នកស្លាប់សរុបដល់ ២៧៩ នាក់នៅទូទាំងទឹកដីប៉ាឡេស្ទីន ខណៈជនជាតិអ៊ីស្រាអែល ១២ នាក់ត្រូវបានសម្លាប់ ដោយគ្រាប់រ៉ុកកែតរបស់ប៉ាឡេស្ទីន ដែលបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មិនខ្វល់រឿងបទឈប់បាញ់ចូលជាធរមាន កងកម្លាំង អ៊ីស្រាអែល និង ប៉ាឡេស្ទីន បន្តប៉ះទង្គិចគ្នាជាថ្មី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី