ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេស Boris នឹងរៀបការជាមួយមិត្តស្រីអាយុ៣៣ឆ្នាំនៅឆ្នាំក្រោយ
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson អាយុ៥៦ឆ្នាំ និងមិត្តស្រីឈ្មោះ Carrie Symonds អាយុ៣៣ឆ្នាំបានកំណត់ពេលវេលារៀបមង្គលការរបស់ពួកគេហើយគឺនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
អ្នកទាំងពីរបានទំនាក់ទំនងគ្នាកាលពីឆ្នាំ២០១៩ ប៉ុន្តែបានពន្យាពេលរៀបការដោយសារវិបត្តិកូវីដ-១៩។ គេមិនទាន់ដឹងទេថា កន្លែងណាដែលអ្នកទាំងពីរនឹងជ្រើសរើសសម្រាប់ពិធីមង្គលការ ប៉ុន្តែអ្នកសិទ្ធិស្នាលបានអះអាងថា ពួកគេនឹងរៀបចំពិធីមង្គលការដែលមានវត្តមានអ្នកចូលរួមច្រើននៅឆ្នាំក្រោយ នៅពេលដែលវិបត្តិកូវីដ-១៩ដែលគេសង្ឃឹមថានឹងផុតរលត់។

តាមរបាយការណ៍បានឲ្យដឹងថា គេហដ្ឋាន Chequers នៅ Buckinghamshire របស់លោកនាយករដ្ឋមន្ត្រី Johnson ត្រូវបានគេផ្តល់គំនិតជាកន្លែងសម្រាប់រៀបចំមង្គលការនេះ។ ទីកន្លែងផ្សេងទៀតដូចជាឧទ្យានសួនសត្វ Kent’s Port Lympne ជាកន្លែងដែលកញ្ញា Symonds ធ្វើការក៏ត្រូវបានគេផ្តល់ជាជម្រើសដែរ។
លោក Johnson និងកញ្ញា Symonds ជាប្តីប្រពន្ធមិនទាន់រៀបការទី១ដែលរស់នៅ Downing Street ជាកន្លែងសម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេសរស់នៅដែលបានផ្លាស់ទៅកាលកំឡុងខែកក្កដា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្ត្រីបានស្នើសុំរៀបការនៅពេលថ្ងៃឈប់សម្រាកនៅ Mustique ឯតំបន់Caribbean ក្នុងរយៈពេលខ្លី បន្ទាប់ពីគណបក្សរបស់លោកបានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីកាលពីខែធ្នូ ឆ្នាំ២០១៩។
កញ្ញា Symonds ត្រូវបានគេដឹងថាកម្រនៅជាមួយ Johnson ណាស់កំឡុងពេលយុទ្ធនាការណ៍ឃោសនាបោះឆ្នោត ប៉ុន្តែបានលើកដៃគ្រវីជាមួយអនាគតស្វាមីនៅលើជណ្តើរខាងក្រៅទ្វារខ្មៅដ៏ល្បីល្បាញ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតរបស់គណបក្សអភិរក្ស។

អ្នកទាំងពីររស់នៅជាមួយគ្នានៅអគារដែលមានបន្ទប់គេងធំទូលាយចំនួន៤នៅផ្ទះលេខ No 11 Downing Street ជំនួសឲ្យផ្ទះផ្លូវការដែលមានបន្ទប់គេងតូចពីរ No 10។ ពិធីភ្ជាប់ពាក្យ និងដំណឹងដែលកញ្ញា Symonds មានផ្ទៃពោះត្រូវប្រកាសកាលពីខែកុម្ភៈឆ្នាំមុន និងបានសម្រាលកូនប្រុសម្នាក់ឈ្មោះ Wilfred នៅខែមេសាមុននេះ។
តាមពិតទៅលោក Johnson ធ្លាប់បានរៀបការពីរដង ប៉ុន្តែបានលែងលះ។ ជាមួយអតីតភរិយា Marina Wheeler លោកមានកូនស្រីពីរនាក់ និងកូនប្រុស២នាក់។
អ្នកទាំងពីរត្រូវបានគេឃើញថតរូបជាមួយគ្នាកាលពីឆ្នាំ២០១៨ក្នុងពិធីរ៉ៃអង្គាសប្រាក់មួយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Dailmail

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង