Connect with us

ព័ត៌មានអន្ដរជាតិ

ទៀតហើយ! ផ្ទុះការ បាញ់ ប្រហារក្នុងបារ៍មួយកន្លែងនៅអាមេរិក ស្លាប់ និងរបួស ៨ នាក់

បានផុស

នៅ

យោងតាមសារព័ត៌មាន CNN ដោយដកស្រង់ប្រភពពីប៉ូលិសក្នុងស្រុក បានឲ្យដឹងថា មនុស្ស ៣ នាក់ត្រូវបានបាញ់សម្លាប់ និង ៥ នាក់ផ្សេងទៀតបានរងរបួស នៅឯបារ៍មួយកន្លែងក្នុងទីក្រុង Youngstown រដ្ឋ Ohio សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន CNN បាននិយាយថា ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ នៃការបាញ់ប្រហារនៅឯបារ៍ Torch Club Bar & Grille ក្នុងទីក្រុង នៅម៉ោង ២ ព្រឹក (ម៉ោងនៅសហរដ្ឋអាមេរិក) ។

ទន្ទឹមនោះ បណ្តាញសារព័ត៌មានក្នុងស្រុក WKBN ក៏បានឲ្យដឹងដែរថា ហេតុការណ៍នោះ ផ្ដើមចេញពីការឈ្លោះប្រកែកគ្នានៅជិតបារ៍ បន្ទាប់មកក៏មានការបាញ់តបតគ្នា ដោយកាំភ្លើង ។

សារព័ត៌មាន WKBN បាននិយាយថា ពេលនោះក៏មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ៤ គ្រឿងបុកគ្នាផងដែរ នៅលើផ្លូវក្បែរបារ៍នោះ បន្ទាប់ពីការបាញ់ប្រហារបានផ្ទុះឡើង ។

គេនៅមិនទាន់ដឹងទេថាតើ ជនរងគ្រោះណាម្នាក់នៃការបាញ់ប្រហារ បានជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ៤ គ្រឿងនេះឬក៏យ៉ាងណានោះទេ ខណៈការស៊ើបអង្កេតរបស់ប៉ូលិស កំពុងដំណើរការ ។

សារព័ត៌មាន WKBN បន្តថា ទីក្រុងនេះមានករណីឃាតកម្មចំនួន ១១ ករណីហើយនៅឆ្នាំនេះ ខណៈមនុស្ស ៤២ នាក់ត្រូវបានបាញ់ និងរងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ផ្ទុះការបាញ់ប្រហារក្នុងហាងលក់កាំភ្លើងនៅអាមេរិក ស្លាប់ ៣ នាក់

ចុចអាន ៖ ផ្ទុះការបាញ់ប្រហារក្នុងពិធីជប់លៀងនៅអាមេរិក ស្លាប់ និងរងរបួសមនុស្ស ១៥ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម