ព័ត៌មានអន្ដរជាតិ
ឡើងតុលាការលើកដំបូង លោកស្រី ស៊ូជី បញ្ជាក់រឿងគណបក្សដែលគេចង់រំលាយ
អតីតមេដឹកនាំប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានលេចមុខឡើងតុលាការជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលរបស់លោកស្រីត្រូវបានរបបយោធាផ្តួលរំលំដោយរដ្ឋប្រហារកាលពីខែកុម្ភៈ។
សវនាការ ដែលត្រូវបានធ្វើនៅរដ្ឋធានី Naypyidaw ត្រូវបានផ្អាកវិញភ្លាមៗ។ អតីតមេដឹកនាំប្រឈមនឹងបទចោទប្រកាន់ជាច្រើនក្នុងរាប់ទាំងបទរំលោភច្បាប់សម្ងាត់របស់រដ្ឋជាដើម។
មុនពេលបើកសវនាការ លោកស្រី ស៊ូជី ត្រូវបានអនុញ្ញាតឲ្យជួបមេធាវីរបស់លោកស្រីផ្ទាល់ជាលើកដំបូង។ លោកស្រីត្រូវបានជាប់ឃុំនៅក្នុងផ្ទះអស់រយៈពេល១៦សប្តាហ៍មកហើយចាប់តាំងពីគេទម្លាក់លោកស្រីពីអំណាចមក។

របបយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់គណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី ពីការលួចបន្លំក្នុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកា ឆ្នាំមុន។
អ្នកឃ្លាំមើលការបោះឆ្នោតឯករាជ្យបាននិយាយថា ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ហើយការចោទប្រកាន់លើលោកស្រី ស៊ូជី ត្រូវបានគេរិះគន់យ៉ាងខ្លាំងថាជាហេតុផលនយោបាយ។
យោធាមីយ៉ាន់ម៉ាបានធ្វើការបង្ក្រាបអ្នកតវ៉ាគាំទ្រប្រជាធិបតេយ្យយ៉ាងឃោឃៅចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈមកដោយបានសម្លាប់មនុស្សជាង៨០០នាក់ និងឃុំខ្លួនមនុស្សជាង៤០០០នាក់។ នេះបើយោងតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) ដែលជាក្រុមឃ្លាំមើល។
លោកស្រី ស៊ូជី អាយុ៧៥ឆ្នាំត្រូវបានចោទប្រកាន់៦ករណីក្នុងការនោះមាន ការនាំចូលវិទ្យុទាក់ទងខុសច្បាប់ និងការបំពាន់ច្បាប់ទប់ស្កាត់កូវីដ-១៩ជាដើម។
លោកស្រីត្រូវបានអនុញ្ញាតឲ្យជួបមេធាវីរបស់លោកស្រីរយៈពេល៣០នាទីកាលពីថ្ងៃចន្ទ មុនពេលសវនាការត្រូវបានផ្អាក។

ពួកគេនិយាយថា លោកស្រី អ៊ុងសាន ស៊ូជី មើលទៅមានសុខភាពល្អនៅពេលជួបគ្នានៅរដ្ឋធានី Nay Pyi Taw ប៉ុន្តែក្រុមអ្នកសារព័ត៌មានមិនត្រូវបានអនុញ្ញាតឲ្យចូលទេកំឡុងពេលឃុំខ្លួននៅក្នុងផ្ទះរបស់លោកស្រី ហើយការទទួលបាននូវអ្វីដែលកំពូងកើតមាននៅក្នុងប្រទេសក៏មានកម្រិត។
មេធាវីរបស់លោកស្រីបាននិយាយថា លោកស្រី ស៊ូជី បានជូនពរ«ប្រជាជនឲ្យមានសុខភាពល្អ»។ លោកស្រីក៏និយាយអំពីការគំរាមកំហែងរបស់របបយោធាដែលចង់រំលាយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។
តាមរយៈមេធាវីម្នាក់ឈ្មោះ Khin Maung Zaw បានឲ្យដឹងថា លោកស្រីថា ៖«គណបក្សរបស់យើងធំធាត់ឡើងដើម្បីប្រជាជន ដូច្នេះវានឹងស្ថិតនៅជាមួយប្រជាជនជារៀងរហូត ដរាបណាប្រជាជននៅតែគាំទ្រ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ