Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្រ្តីអង់គ្លេសត្រូវដាក់ខ្លួននៅដាច់ពីគេក្រោយប៉ះពាល់ជាមួយសមាជិកសភាឆ្លងកូវីដ

បានផុស

នៅ

លោក Boris Johnson ត្រូវដាក់ខ្លួនឯងនៅដាច់ដោយឡែកបន្ទាប់ពីជួបជាមួយសមាជិកសភាម្នាក់ដែលក្រោយមកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។

នាយករដ្ឋមន្រ្តីរូបនេះនិយាយថា គាត់ត្រូវបានទាក់ទងដោយ NHS Test and Trace កាលពីថ្ងៃអាទិត្យប៉ុន្តែមិនបង្ហាញរោគសញ្ញាអ្វីទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃព្រហស្បតិ៍ លោក Johnson បានចំណាយពេលប្រហែល៣៥នាទីជាមួយសមាជិកសភា Ashfield លោក Lee Anderson ដែលក្រោយមកបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា។

ព័ត៌មាននេះបានកើតឡើងនៅពេលការិយាល័យ Downing Street និយាយថា លោក Johnson នឹងធ្វើការប្រកាសដ៏សំខាន់មួយអំពីវីរុសកូរ៉ូណានិងបង្កើនកម្រិតវិធានការរបស់ចក្រភពអង់គ្លេសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោក Johnson បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីយប់ថ្ងៃអាទិត្យថា “ថ្ងៃនេះខ្ញុំត្រូវបានជូនដំណឹងដោយ NHS Test and Trace ថា ខ្ញុំត្រូវតែញែកខ្លួននៅដាច់ពីគេដោយសារខ្ញុំបានទាក់ទងជាមួយមនុស្សម្នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩”។

លោកបន្តថា “ខ្ញុំមិនមានរោគសញ្ញាអ្វីទេប៉ុន្តែខ្ញុំកំពុងអនុវត្តតាមច្បាប់ហើយនឹងធ្វើការពីការិយាល័យ Downing Street ខណៈពេលខ្ញុំបន្តដឹកនាំការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជំងឺរាតត្បាតនេះ”។

គួរបញ្ជាក់ថា ក្នុងខែមេសា លោក Johnson បានព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេល៣យប់បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារជំងឺនេះ។

ក្រោយមក គាត់បានអរគុណដល់បុគ្គលិកសុខាភិបាលដែលជួយសង្គ្រោះជីវិតរបស់គាត់៕

ប្រែសម្រួលដោយ៖ Vann Vann

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ឆ្នាំនេះ ក្រសួងអប់រំ គ្រោងបេក្ខជនជិត ៤ ពាន់នាក់ ដាក់ពាក្យសុំប្រឡង​ជ្រើសរើសអាហារូបករណ៍ទៅសិក្សានៅបរទេស

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាលជំរុញឱ្យមន្រ្តីត្រូវប្តេជ្ញាលុបបំបាត់ជំងឺគ្រុនចាញ់តាមគោលដៅកំណត់ត្រឹមឆ្នាំ២០២៥

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម