ព័ត៌មានអន្ដរជាតិ
សញ្ញាល្អ ឥណ្ឌាឆ្លងកូវីដប្រចាំថ្ងៃធ្លាក់ក្រោម២០ម៉ឺននាក់លើកដំបូងមួយខែចុងក្រោយ
រយៈពេល២៤ម៉ោងចុងក្រោយនេះ ករណីឆ្លងកូវីដ-១៩ថ្មីនៅប្រទេសឥណ្ឌាមាន ១៩៦ ៤២៧នាក់ និងករណីស្លាប់ថ្មីមានចំនួន ៣៥១១ ប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញមានចំនួន ២២២ ៣១៥នាក់ និងអ្នកស្លាប់ ៤៤៥៤នាក់។
សម្រាប់ករណីឆ្លងថ្មីក្រោម២០ម៉ឺននាក់នេះគឺជាករណីឆ្លងទាបបំផុតលើកដំបូងនៅក្នុងប្រទេសឥណ្ឌាចាប់តាំងថ្ងៃទី១៤ ខែមេសាមករហូតដល់ថ្ងៃទី២៤ ខែឧសភា ម្សិលមិញ។
សរុបករណីឆ្លងកូវីដ-១៩ទាំងអស់នៅប្រទេសឥណ្ឌាឥឡូវនេះមានចំនួន ២៦.៩៦លាននាក់ ខណៈតួលេខស្លាប់ទាំងអស់ចំនួន ៣០៧ ២៣១នាក់ដែលទិន្នន័យនេះចេញដោយក្រសួងសុខាភិបាលនៅថ្ងៃអង្គារ៍នេះ។
តួលេខស្លាប់សរុបបានធ្វើឲ្យប្រទេសឥណ្ឌាស្ថិតនៅចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោកដែលមានអ្នកស្លាប់ច្រើនបំផុត បន្ទាប់ពីលេខ១ សហរដ្ឋអាមេរិក និងលេខ២ ប្រេស៊ីល។ ការស្លាប់នៅប្រទេសឥណ្ឌាស្មើនឹង៨.៦%នៃការស្លាប់ជិត ៣.៤៧លាននាក់ជាសកើ។
ទោះបីជាការឆ្លងប្រចាំថ្ងៃធ្លាក់ចុះ ក៏ការប្រយុទ្ធប្រឆាំងរបស់ឥណ្ឌាទៅនឹងកូវីដ-១៩នៅតែកំពុងជួបផលវិបាកខ្លាំងដោយសារដំណើរការចាក់វ៉ាក់សាំងនៅយឹត ដែលបណ្តាលឲ្យប្រជាជនជាច្រើនខកខាតចាក់ ហើយជំងឺឆ្លងផ្សិតខ្មៅក៏កំពុងវាយប្រហារថែមទៀតលើអ្នកជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Aljazeera
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ