ព័ត៌មានអន្ដរជាតិ
កាន់តំណែងមិនដល់មួយសប្តាហ៍ផង ប្រធានាធិបតីប៉េរូចុះចេញវិញ
ប្រធានាធិបតីស្តីទីរបស់ប្រទេសប៉េរូបានលាលែងពីតំណែង មួយថ្ងៃបន្ទាប់ពីមនុស្សពីរនាក់បានស្លាប់ក្នុងអំឡុងពេលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់គាត់។
លោក Manuel Merino ដែលជាអតីតប្រធានសភាបានចូលកាន់តំណែងនេះមិនដល់មួយសប្តាហ៍ផង។
គាត់បានជំនួសតំណែងលោកប្រធានាធិបតី Martín Vizcarra បន្ទាប់ពីគាត់ត្រូវបានប្តឹងចោទប្រកាន់កាលពីថ្ងៃចន្ទសប្តាហ៍មុនលើបទចោទប្រកាន់ស៊ីសំណូកដែលគាត់បានបដិសេធ។
អ្នកនយោបាយជាន់ខ្ពស់នានាបានអំពាវនាវឲ្យលោក Merino លាលែងពីតំណែងបន្ទាប់ពីមានការបង្ក្រាបដោយហិង្សាទៅលើបាតុកម្មប្រឆាំងនឹងរូបគាត់។
រដ្ឋមន្រ្តីចំនួន១២រូបមកពីគណៈរដ្ឋមន្ត្រីដែលត្រូវបានតែងតាំងថ្មីៗនេះក៏បានលាលែងផងដែរកាលពីព្រឹកថ្ងៃអាទិត្យដើម្បីប្រឆាំងនឹងភាពសាហាវឃោរឃៅរបស់ប៉ូលិសនិងការដោះស្រាយវិបត្តិរបស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ បាតុកររាប់ម៉ឺននាក់ដែលភាគច្រើនជាយុវជនបានចូលរួមក្នុងការតវ៉ាប្រឆាំងនឹងការដកលោក Vizcarra ចេញពីតំណែងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ពួកគេចោទសភាថាបានធ្វើរដ្ឋប្រហារសភា។ លោក Vizcarra អាយុ៥៧ឆ្នាំបានទទួលការគាំទ្រជាបន្តពីក្នុងចំណោមអ្នកបោះឆ្នោតជាច្រើនចំពោះការប៉ុនប៉ងរបស់គាត់ក្នុងការធ្វើកំណែទម្រង់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ