ព័ត៌មានអន្ដរជាតិ
ដំណឹងល្អសម្រាប់ពិភពលោក! អ្នកបង្កើតវ៉ាក់សាំងប្រាប់ពេលវេលាដែលជីវិតមនុស្សអាចវិលទៅរកភាពធម្មតាវិញ
ប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដថ្មីនឹងមាននៅរដូវក្តៅហើយជីវិតរបស់មនុស្សអាចវិលទៅរកភាពធម្មតាវិញនៅរដូវរងាខាងមុខនេះ។ នេះបើតាមសម្តីរបស់អ្នកបង្កើតវ៉ាក់សាំងម្នាក់។
សាស្ត្រាចារ្យ Ugur Sahin សហស្ថាបនិកក្រុមហ៊ុន BioNTech ក៏បានលើកឡើងពីក្តីសង្ឃឹមផងដែរថា វ៉ាក់សាំងអាចកាត់បន្ថយការឆ្លងវីរុសដែលបណ្តាលឲ្យមានការថយចុះនៃករណីឆ្លង។
កាលពីសប្តាហ៍មុន ក្រុមហ៊ុន BioNTech និងក្រុមហ៊ុនសហអភិវឌ្ឍន៍ Pfizer បាននិយាយថា ការវិភាគបឋមបានបង្ហាញថា វ៉ាក់សាំងរបស់ពួកគេអាចការពារមនុស្សជាង៩០ភាគរយពីការឆ្លងជំងឺកូវីដ១៩។
មនុស្សប្រហែល៤៣,០០០នាក់បានចូលរួមក្នុងការសាកល្បង។
នៅក្នុងបទសម្ភាសន៍ជាមួយ BBC លោកសាស្រ្តាចារ្យ Sahin បាននិយាយថា លោករំពឹងថា ការវិភាគបន្ថែមទៀតនឹងបង្ហាញថា វ៉ាក់សាំងនេះនឹងកាត់បន្ថយការឆ្លងរវាងមនុស្សនិងមនុស្សក៏ដូចជាបញ្ឈប់រោគសញ្ញាដែលកំពុងវិវត្តចំពោះអ្នកដែលត្រូវចាក់វ៉ាក់សាំងផងដែរ។
លោកនិយាយថា “ខ្ញុំមានជំនឿយ៉ាងខ្លាំងថា ការឆ្លងរវាងមនុស្សនឹងត្រូវបានកាត់បន្ថយដោយវ៉ាក់សាំងដែលមានប្រសិទ្ធិភាពខ្ពស់បែបនេះទោះមិនមែន៩០ភាគរយក៏ប្រហែលជា៥០ភាគរយដែរ”។
ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថានឹងទទួលបានវ៉ាក់សាំង BioNTech / Pfizer ចំនួន១០លានដូសនៅត្រឹមដំណាច់ឆ្នាំនេះខណៈ៣០លានដូសទៀតត្រូវបានកុម្ម៉ង់រួចទៅហើយ។
លោកនិយាយថា ប្រសិនបើអ្វីៗបន្តដំណើរការល្អនោះ វ៉ាក់សាំងនឹងចាប់ផ្តើមផ្តល់ជូននៅត្រឹមចុងឆ្នាំនេះហើយចាប់ផ្តើមចាក់នៅដើមឆ្នាំក្រោយ។
លោកអះអាងថា គោលដៅគឺត្រូវចែកចាយវ៉ាក់សាំងជាង៣០០លានដូសនៅទូទាំងពិភពលោកត្រឹមខែមេសាឆ្នាំក្រោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)