ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃច្រើនជាងវៀតណាម និងហ្វីលីពីនស្ទាក់ស្ទើរចាក់វ៉ាក់សាំងកូវីដ, ការស្ទង់មតិ
ការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងពីមហាជននៅប្រទេសថៃកំពុងកើនឡើងកាន់ងតែខ្ពស់ ប៉ុន្មានសប្តាហ៍មុនពេលកម្មវិធីចាក់វ៉ាក់សាំងការពារកូវីដ-១៩ទ្រង់ទ្រាយធំនឹងចាប់ផ្តើម។ ការស្ទង់មតិបានបង្ហាញ ខណៈពេលប្រទេសមួយនេះកំពុងប្រឹងប្រែងប្រយុទ្ធនឹងកូវីដដែលកំពុងសម្លាប់មនុស្ស។
នៅក្នុងការស្ទង់មតិបានបង្ហាញថា ហេតុផលនៃការកើនឡើងចំពោះការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនៅមិនទាន់ច្បាស់លាស់ឡើយ ប៉ុន្តែមានការរអ៊ូរទាំសាយភាយតៗគ្នាយ៉ាងខ្លាំងពីផែនការរបស់រដ្ឋាភិបាល ការពន្យារពេលក្នុងការចាក់ និងការពឹងផ្អែកលើវ៉ាក់សាំង Sinovac និងវ៉ាក់សាំងផលិតក្នុងស្រុក AstraZeneca។
ប្រទេសថៃមានករណីឆ្លង ១៣៥ ៤៣៩នាក់ និងស្លាប់៨៣២នាក់ចាប់តាំងពីកូវីដ-១៩បានផ្ទុះបានចាប់ផ្តើមឡើងកាលពីឆ្នាំមុន។

កាលពីខែមករា ៨៣%នៃប្រជាជនថៃដែលត្រូវបានធ្វើការស្ទង់មតិដោយក្រុមហ៊ុន YouGov មានឆន្ទៈក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ប៉ុន្តែនៅខែឧសភានេះធ្លាក់ចុះមកនៅត្រឹមតែ៦៣%ប៉ុណ្ណោះក្នុងការស្ទង់មតិដដែលដែលចំនួននេះទាបជាងប្រទេសវៀតណាម និងហ្វីលីពីនដែលមាន៨៣% និង៦៦%សម្រាប់ឆន្ទៈក្នុងការចាក់វ៉ាក់សាំង។
ការស្ទង់មតិរបស់ Suan Dusit Poll កាលពីថ្ងៃអាទិត្យ បន្ទាប់ពី YouGov បានរកឃើញពីការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងកំពុងកើនឡើង ដោយ៦៤%នៃអ្នកឆ្លើយតបគឺមានឆន្ទៈក្នុងការចាក់វ៉ាក់សាំងប្រៀបធៀបនឹងការធ្វើស្ទង់មតិកាលពីខែមករាមានចំនួន៦៦%។
ការមិនពេញចិត្តចំពោះយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលដែលគាំទ្រដោយយោធាបាន និងកំពុងកើនឡើងរយៈពេលជាច្រើនខែមកហើយ។
អ្នកប្រើ Facebook ឈ្មោះ Than Tongkum បានសរសេរនៅក្រោមប្រកាសរបស់រដ្ឋាភិបាលដែលជំរុញឲ្យប្រជាជនទៅវ៉ាក់សាំងថា ៖« ប្រជាជនព្រួយបារម្ភពីវ៉ាក់សាំងដែលរដ្ឋាភិបាលទទួលបាន។ វាមិនមែនជាវ៉ាក់សាំងដែលយើងចង់ចាក់ទេ ប៉ុន្តែមានការស្ទាក់ស្ទើរ។
ការស្ទង់មតិរបស់ Suan Dusit Poll បានលើកជាសំនួរឲ្យពួកគេបញ្ចញមតិបយោបល់ មានតែ៥៧%ប៉ុណ្ណោះនៃឆ្លើយតបបានជឿថា វ៉ាក់សាំងបង្កើតអង់ទីគ័រការពារ និងកាត់បន្ថយផលប៉ះពាល់ពីកូវីដ-១៩ ប៉ុន្តែមាន៥៩%បានព្រួយបារម្ភពីផលប៉ះពាល់។
សម្រាប់ផែនការចាក់វ៉ាក់សាំងសំខាន់របស់ប្រទេសថៃដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី៧ ខែមិថុនា ខាងមុខនេះ គឺពឹងលើវ៉ាក់សាំង AstraZeneca ភាគច្រើន អ្នកឆ្លើយតប៦៦%មានជំនឿចិត្តលើវ៉ាក់សាំងនេះដែលឈរលំដាប់ទី៤ពីក្រោយវ៉ាក់សាំងផលិតនៅអាមេរិក Pfizer ដែលមានជំនឿដល់ទី៧៥%។
រដ្ឋាភិបាលថៃមានគោលបំណងចាក់វ៉ាក់សាំងការពារកូវីដ-១៩ឲ្យបាន៧០%ដល់ប្រជាជនរបស់ខ្លួននៅបំណាច់ឆ្នាំនេះ តំបន់ទេសចរណ៍ក៏ត្រូវតែទៅដល់គ្រប់មូលដ្ឋាន មុនពេលបើកដំណើរការដើម្បីភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់។

ការចុះឈ្មោះចាក់វ៉ាក់សាំងកំពុងដំណើរការសម្រាប់មនុស្ស១៦លាននាក់ដំបូងរាប់បញ្ចូលទាំងមនុស្សអាយុលើ៦០ឆ្នាំ និងលក្ខខណ្ឌសុខភាព។ យ៉ាងណា រហូតដក់ពេលនេះ ប្រជាជនទើបតែចុះឈ្មោះបានតែ៧.៨លាននាក់ប៉ុណ្ណោះ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា លោកជឿថា វ៉ាក់សាំងនឹងត្រូវបានចាក់នៅពេលកម្មវិធីចាប់ផ្តើម។
លោកថា ៖«នៅពេលថៃទទួលបានវ៉ាក់សាំងបន្ថែមទៀត នឹងមានទីកន្លែងចាក់កាន់តែច្រើនដែលនឹងជួយបង្កើនការយល់ដឹងដល់សាធារណជន បន្ទាប់ពីពួកគេបានឃើញអ្នកចាក់វ៉ាក់សាំងជាច្រើនមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ»។
តារាសម្តែងស្រីថៃល្បីឈ្មោះ Araya “Chompoo” Hargate បានបង្កឲ្យកើតមានចម្រូងចម្រាស បន្ទាប់ពីនាងបានផុសនៅលើ Instagram របស់នាងដែលមានអ្នកគាំទ្រ ១០.៥លាននាក់ដោយនាងនិយាយថា នាងជ្រើសរើសយកវ៉ាក់សាំង Sinovac៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ