ព័ត៌មានអន្ដរជាតិ
លោក Trump ទទួលស្គាល់ជាសាធារណៈថា លោក Biden ឈ្នះឆ្នោត
លោកប្រធានាធិបតី Donald Trump បានទទួលស្គាល់ជាសាធារណៈលើកដំបូងថា គូប្រជែងរបស់គាត់ខាងគណបក្សប្រជាធិបតេយ្យគឺលោក Joe Biden បានឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកថ្ងៃទី៣ខែវិច្ឆិកាប៉ុន្តែបានអះអាងជាថ្មីថា ការបោះឆ្នោតត្រូវបានគេក្លែងបន្លំ។
លោកប្រធានាធិបតីបានបន្ថែមថា “មិនមានអ្នកឃ្លាំមើលឬអ្នកសង្កេតការណ៍បោះឆ្នោតត្រូវបានអនុញ្ញាតនៅក្នុងការបោះឆ្នោតដែលរៀបចំឡើងដោយក្រុមហ៊ុនឯកជនឆ្វេងនិយមទេ”។

លោក Trump បានបន្ថែមនៅក្នុងសារ Twitter មួយទៀតថា “ខ្ញុំមិនចាញ់ទេ”។ នេះជាសារថ្មីបំផុតដែលបដិសេធចំពោះការបរាជ័យនិងជាការបង្ហាញចុងក្រោយបំផុតថា យុទ្ធនាការរបស់លោកប្រធានាធិបតីនៅតែមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតថ្ងៃទី៣ខែវិច្ឆិកា។
ស្របពេលជាមួយគ្នានោះ នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យ លោក Ron Klain អគ្គសេនាធិការរបស់លោក Biden បានច្រានចោលការទទួលស្គាល់របស់លោក Trump ចំពោះជ័យជម្នះរបស់អតីតអនុប្រធានាធិបតី។

លោក Klain បានប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថា “ប្រសិនបើប្រធានាធិបតីត្រៀមនឹងចាប់ផ្តើមទទួលស្គាល់ការពិតនោះ វាជាភាពវិជ្ជមាន”។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា “ការបង្ហោះ Twitter របស់លោក Donald Trump មិនធ្វើឲ្យលោក Joe Biden ក្លាយជាប្រធានាធិបតីឬមិនមែនប្រធានាធិបតីនោះទេ ប្រជាជនអាមេរិកបានធ្វើហើយ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ