Connect with us

ព័ត៌មានអន្ដរជាតិ

ផលិតករ​ថា​ វ៉ាក់សាំង​ Moderna​ មាន​ប្រសិទ្ធភាព​ខ្លាំង​សម្រាប់​ក្មេង​អាយុ​១២​ឆ្នាំ​ឡើង

បានផុស

នៅ

ក្រុម​ហ៊ុនផលិត​វ៉ាក់សាំង Moderna និយាយ​​នៅ​ថ្ងៃ​អង្គារ៍​ថា វ៉ាក់សាំង​ការពារ​កូវីដ-១៩​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង​ការ​ការពារ​ក្មេង​​អាយុ​​១២​ឆ្នាំ​ឡើង​ ​ដែល​អាច​​ក្លាយ​ជា​ជម្រើស​ទី​២​សម្រាប់​ការ​ចាក់​ដល់​ក្រុម​មនុស្ស​វ័យ​ក្មេង​​នៅ​សហរដ្ឋ​អាមេរិក។

នៅ​ពេល​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​ជា​សកល​នៅ​តែ​មាន​ភាព​តឹង​តែង ពិភព​លោក​ភាគ​ច្រើនកំពុង​តស៊ូ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ពេញ​វ័យ​ដើម្បីទប់​ស្កាត់​ការ​រាល​ដាល​កូវីដ-១៩។ ប៉ុន្តែ​នៅ​ដើម​ខែ​នេះ សហរដ្ឋ​អាមេរិក និង​កាណាដា​បាន​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង Pfizer និង​ BioNTech  សម្រាប់​​មនុស្ស​អាយុ​១២​ឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Moderna មាន​គោល​ដៅ​ធ្វើ​ជា​​ជួរ​ ​ដោយ​និយាយ​ថា ខ្លួន​នឹង​ដាក់​ទិន្នន័យ​ពី​ការ​សាក​ល្បង​សម្រាប់​ក្រុម​វ័យ​ក្មេង​ទៅ រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​សហរដ្ឋ​អាមេរិក  ព្រម​ទាំង​និយតករពិភព​លោក​ផ្សេង​ទៀត​នៅ​ដើម​ខែ​ក្រោយ​នេះ។

ក្រុម​ហ៊ុន​បាន​សិក្សា​លើក្មេង​អាយុ​១២​ឆ្នាំ ដល់​ជំទង់​អាយុ​១៧​ឆ្នាំ​ ជាង​៣៧០០​នាក់។ ការ​រក​ឃើញ​បឋម​បង្ហាញ​ថា វ៉ាក់សាំង​នេះ​មាន​សញ្ញា​នៃ​ភាពស៊ាំ​ការពារ​មនុស្ស​វ័យ​ក្មេង​ដូច​វ៉ាក់សាំង​មនុស្ស​ធំ​ពេញ​វ័យ​ដែរ។ ចំណែក​ផល​រំខាន​បណ្តោះ​អាសន្ន​ក៏​ដូច​គ្នា​គឺ​ឈឺ​ចាប់​ដៃ​កន្លែង​ចាក់ ឈឺ​ក្បាល និង​អស់​កម្លាំង។

យ៉ាង​ណា មិន​មាន​ធ្វើ​​រោគ​សញ្ញាកូវីដ-១៩​ដែល​វ៉ាក់សាំង Moderna ពីរ​ដូស​​ទេ។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ក្រុម​ហ៊ុន​បាន​និយាយ​ថា វ៉ាក់សាំង​ទំនង​ជា​មាន​​ប្រសិទ្ធភាព​៩៣%​រយៈ​ពេល​២​សប្តាហ៍ បន្ទាប់​ពី​ចាក់​ដូស​ទី​១។

យោង​តាម​បណ្ឌិត​សភា​កុមារ​អាមេរិក​បាន​បង្ហាញ​ថា ខណៈ​ពេល​មនុស្ស​វ័យ​ក្មេង​ទំនង​ជា​មិន​សូវ​​មាន​អាការ​ធ្ងន់​ធ្ងរ​ពី​កូវីដ-១៩​ ក៏​ពួក​គេ​មាន​ប្រមាណ​១៤​%​​​នៃ​ករណី​ឆ្លង​កូវីដទាំង​អស់​របស់​អាមេរិក​។ យ៉ាងហោច​ណាស់ ក្មេង​ចំនួន​៣១៦​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​ឆ្លង​នេះ​នៅ​អាមេរិក។

ដោយ​មាន​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​ជា​ច្រើន​នៅអាមេរិក មនុស្ស​វ័យ​ក្មេង​​ជា​​ច្រើន​នាំ​គ្នា​ចាក់​វ៉ាក់សាំង Pfizer ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី FDA បាន​អនុញ្ញាត​ឲ្យ​ចាក់​ ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ចាក់​ដល់​ក្មេង​មុន​ពេល​សាលា​រៀន​គ្រោង​បើក​ដំណើរ​ការ​នៅ​ឆ្នាំ​ក្រោយ។

ទាំង​វ៉ាក់សាំង Pfizer និង Moderna ក៏​បាន​កំពុង​ចាប់​​សាក​ល្បង​​​គ្លីនិក​លើ​វ៉ាក់សាំង​​សម្រាប់​ទារកអាយុ​​៦​ខែ​ដល់​ក្មេង​អាយុ​១១​ឆ្នាំ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៨ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម