ព័ត៌មានអន្ដរជាតិ
ពេលនេះ កូវីដ-១៩ផ្តាច់ជីវិតពលរដ្ឋប្រេស៊ីលជាង៤៥ម៉ឺននាក់ហើយ
ករណីស្លាប់ដោយកូវីដ-១៩ចំនួន២១៧៣នាក់បន្ថែមទៀតកាលពីថ្ងៃអង្គារ៍ម្សិលមិញបានធ្វើឲ្យតួលេខស្លាប់សរុបនៅប្រទេសប្រេស៊ីលឡើងដល់ ៤៥២ ០៣១នាក់។ នេះបើតាមក្រសួងសុខាភិបាលរបស់ប្រទេសបាននិយាយ។
ទិន្នន័យក្រសួងបានបន្ថែមថា ចំណែកករណីឆ្លងថ្មី ៧៣ ៤៥៣នាក់បន្ថែមទៀតដែលសរុបករណីឆ្លងទាំងអស់នៅប្រទេសប្រេស៊ីលឡើងដល់ ១៦ ១៩៤ ២០៩នាក់។

យោងតាមក្រសួងសុខាភិបាលថា ប្រេស៊ីលឥឡូវនេះមានអ្នកស្លាប់ប្រហែល២១៥នាក់ក្នុងចំណោមមនុស្ស១០០ ០០០ នាក់។ ប្រេស៊ីលជាប្រទេសលំដាប់២ក្នុងពិភពលោកដែលមានអ្នកស្លាប់ដោយកូវីដ-១៩ច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិកដែលស្ថិតនៅចំណាត់ថ្នាក់លេខ១ និងឥណ្ឌាលេខ៣។
ប្រទេសអាហ្វ្រិកខាងត្បូងមួយនេះកំពុងជួបវិបត្តិឆ្លងថ្មីដែលបានធ្វើឲ្យករណីឆ្លង និងស្លាប់កើនឡើងយ៉ាងខ្លាំង ខណៈមន្ទីរពេទ្យពោរពេញដោយអ្នកជំងឺកូវីដ-១៩។
រហូតដល់ពេលនេះ ប្រទេសប្រេស៊ីលបានចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនប្រមាណ៦៣.៤លាននាក់ហើយ ក្នុងនោះចំនួន២០.៩លាននាក់បានចាក់ពីរដូចរួចរាល់៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ france24

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ