Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ត្រៀមបំពាក់អាវុធទំនើបៗ និងបច្ចេកវិទ្យាចុងក្រោយដល់យោធារុស្ស៊ី ក៏ដូចជាកែលម្អកម្លាំងនុយក្លេអ៊ែរ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីនឹងបន្តពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ហើយនឹងបំពាក់ឲ្យពួកគេនូវអាវុធទំនើបៗ ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកិច្ចប្រជុំមួយ ជាមួយមេបញ្ជាការយោធារបស់ប្រទេសនេះ លោក ពូទីន បាននិយាយថា ស្ថានភាពដ៏ស្មុគស្មាញពីអន្តរជាតិ ក៏ដូចជាហានិភ័យ និងការគំរាមកំហែង ដែលអាចកើតមានដល់សន្តិសុខរបស់រុស្ស៊ី តម្រូវឲ្យកងកម្លាំងប្រដាប់អាវុធ មានការប្រុងប្រយ័ត្នជានិច្ច និងប្រុងជើងការខ្ពស់ផងដែរ ។

លោកបាននិយាយថា “យើងនឹងបន្តធ្វើឲ្យប្រសើរឡើង នូវរចនាសម្ព័ន្ធ និងសមាសភាពនៃកងទ័ពជើងគោក និងកងទ័ពជើងទឹក ដោយបំពាក់ឲ្យពួកគេនូវអាវុធទំនើបៗ នៃបច្ចេកវិទ្យាចុងក្រោយបង្អស់របស់យើង ។ យើងនឹងគាំទ្រដល់ការអភិវឌ្ឍ សហគ្រាសការពារជាតិ ក៏ដូចជាការិយាល័យអភិវឌ្ឍ និងផលិតអាវុធ និងឧបករណ៍ទំនើបៗជាដើម” ។

ជាចុងក្រោយលោក ពូទីន បានចង្អុលបង្ហាញថា “អ្វីដែលជាការចាំបាច់ត្រូវបញ្ជាក់ទិសដៅសំខាន់ៗ សម្រាប់ការពង្រឹងបន្ថែមទៀត នៃកងកម្លាំងប្រដាប់អាវុធនោះគឺ ត្រូវយកចិត្តទុកដាក់ក្នុងការកែលម្អកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្រ ខណៈវាជាកត្តាសំខាន់ក្នុងការធានាស្ថេរភាព និងសន្តិសុខរបស់រុស្ស៊ី ហើយការវិភាគលើទិន្នន័យអាវុធ និងគ្រឿងបរិក្ខាយោធា នឹងក្លាយជាមូលដ្ឋានសម្រាប់កម្មវិធីអាវុធថ្មីរបស់រដ្ឋយើង” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ពូទីន និង បៃដិន កំណត់ថ្ងៃជួបទល់មុខគ្នា ជាលើកដំបូង

ចុចអាន ៖ ពូទីន ចុះហត្ថលេខាលើច្បាប់មួយអនុញ្ញាតឲ្យលោកដឹកនាំដល់ឆ្នាំ ២០៣៦

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម