ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់ផ្តើមអភិវឌ្ឍន៍យន្តហោះចម្បាំងម៉ាស៊ីនតែមួយជំនាន់ទី ៥ ក្រោយលោក ពូទីន អះអាងបំពាក់អាវុធទំនើបៗលើយោធា
ប្រភពពីឧស្សាហកម្មសំណង់យន្តហោះ បានប្រាប់សារព័ត៌មាន Sputnik ថា ក្រុមហ៊ុន Sukhoi របស់ប្រទេសរុស្ស៊ី បានចាប់ផ្តើមធ្វើការបង្កើត យន្តហោះចម្បាំងម៉ាស៊ីនតែមួយជំនាន់ទី ៥ រួមជាមួយនឹងការប្រើបច្ចេកវិទ្យាបំបាំងកាយ និងបន្ថែមការអភិវឌ្ឍយន្តហោះ Su-57 ផងដែរ ។

ការអភិវឌ្ឍនេះធ្វើឡើង ក្រោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីនឹងបន្តពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ហើយនឹងបំពាក់ឲ្យពួកគេនូវអាវុធទំនើបៗ ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ ។

រហូតមកដល់បច្ចុប្បន្ននេះ យន្តហោះចម្បាំងទាំងអស់ ដែលផលិតនៅប្រទេសរុស្ស៊ី រួមទាំងយន្តហោះ Su-57 ផងដែរនោះ គឺបំពាក់ដោយម៉ាស៊ីនពីរ ។
ប្រភពបាននិយាយថា “ការិយាល័យរចនារបស់ក្រុមហ៊ុន Sukhoi កំពុងធ្វើការស្រាវជ្រាវ ដើម្បីបង្កើតយន្តហោះចម្បាំងម៉ាស៊ីនតែមួយ ជំនាន់ទី ៥ របស់ខ្លួន” ។

ប្រភពបន្តថា “ក្នុងអំឡុងពេលនៃការបង្កើតយន្ដហោះនេះ វាត្រូវបានគេគ្រោងនឹងប្រើប្រាស់មូលដ្ឋានគ្រឹះ ដែលត្រូវបានអភិវឌ្ឍទ្រង់ទ្រាយធំ នៅក្នុងក្របខ័ណ្ឌនៃការបង្កើតយន្តហោះ Su-57 រួមមានម៉ាស៊ីនទំនើបៗ ៣០ គ្រឿង ឧបករណ៍វិទ្យុអេឡិចត្រូនិច ក៏ដូចជាប្រព័ន្ធអាវុធប្រយុទ្ធនៅលើយន្តហោះ ជាដើម” ។
បច្ចុប្បន្ន យន្តហោះចម្បាំងម៉ាស៊ីនមួយ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងពិភពលោក ខណៈតម្រូវការបំផុតរបស់ពួកគេ នៅលើទីផ្សារអាវុធពិភពលោក គឺយន្តហោះប្រយុទ្ធអាមេរិក F-16 និង F-35 យន្តហោះស៊ុយអែត JAS-39 GRIPEN និង J-10 របស់ចិន ជាដើម ។ វត្តមានរបស់យន្តហោះចម្បាំងម៉ាស៊ីនតែមួយ ជួយកាត់បន្ថយការចំណាយ និងអាំងតង់ស៊ីតេកម្លាំងពលកម្មក្នុងការផលិតយន្តហោះ ហើយក៏ជួយសម្រួល និងកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងការថែទាំផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ទូកនេសាទខ្នាតតូច ជប៉ុន បុកជាមួយនាវា រុស្ស៊ី ទម្ងន់ ៦៦២ តោន ផ្អើលពេញសមុទ្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ