Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្រ្តីវៀតណាម អំពាវនាវសុំការបរិច្ចាគប្រាក់ ទិញវ៉ាក់សាំងកូវីដ

បានផុស

នៅ

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានបញ្ជាឲ្យបណ្តាទីភ្នាក់ងាររដ្ឋាភិបាលនិងក្រសួងនានា អំពាវនាវរកការបរិច្ចាគប្រាក់ដល់មូលនិធិវ៉ាក់សាំងរបស់ប្រទេសនេះ។ នេះបើយោងតាមការបង្ហោះ នៅលើគេហទំព័ររបស់រដ្ឋាភិបាល។

សេចក្តីប្រកាសរបស់លោក Chinh បានកើតឡើង ខណៈការផ្ទុះឡើងថ្មីនៃជំងឺកូវីដ-១៩ បានវាយប្រហារភាគខាងជើងប្រទេស និងគំរាមកំហែងដល់ឧទ្យានឧស្សាហកម្មដែលជាទីតាំងរបស់ក្រុមហ៊ុនយក្សនានា ដូចជា Apple Inc និង Samsung Electronics Co ជាដើម។

លោក Chinh ក៏បានអំពាវនាវផងដែរ ឲ្យមានការរឹតបន្តឹងនៃកញ្ចប់ថវិកា ដូច្នេះមូលនិធិកាន់តែច្រើនអាចចូលទៅកាន់កម្មវិធីទិញវ៉ាក់សាំង។

Health workers collect information prior to vaccination in Hanoi on March 8.

ស្របពេលជាមួយគ្នានោះដែរ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសវៀតណាម បានស្នើឲ្យបង្កើតមូលនិធិមួយដើម្បីពន្លឿនការទិញវ៉ាក់សាំង។

លោក Chinh បានអំពាវនាវឲ្យមន្រ្តីរដ្ឋាភិបាល បង្កើតយន្តការ ដើម្បីស្នើសុំការបរិច្ចាគពីបុគ្គល ក្រុមហ៊ុននិងអង្គការនានានៅក្នុងប្រទេសវៀតណាមនិងនៅបរទេស។

ក្រសួងសុខាភិបាលបានប៉ាន់ប្រមាណថា វៀតណាម នឹងត្រូវចំណាយប្រាក់ប្រហែល ២៥.២ ទ្រីលានដុង (១.១ ពាន់លានដុល្លារ) ដើម្បីទិញវ៉ាក់សាំងចំនួន១៥០លានដូស សម្រាប់ប្រជាជន៧៥លាននាក់។

យោងតាមក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា រដ្ឋាភិបាលមានប្រាក់ជិត៧០០លានដុល្លារហើយនៅក្នុងដៃ សម្រាប់ការទិញវ៉ាក់សាំង ហើយរំពឹងថា នឹងទទួលបាន ៤០០លានដុល្លារផ្សេងទៀតពីរដ្ឋាភិបាលមូលដ្ឋាននិងក្រុមហ៊ុនក្នុងស្រុក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bloomberg

ចុចអាន៖ ដាច់ ខាត កុំ ប្រើ ថ្នាំ ២ ប្រភេទ នេះ ឲ្យ សោះ ក្រោយ ចាក់ វ៉ាក់សាំង បើ មិន ចង់ បន្ថយ ប្រសិទ្ធភាព និង រារាំង ភាព ស៊ាំ ក្នុង រាងកាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម