ព័ត៌មានអន្ដរជាតិ
កូវីដនៅឥណ្ឌា សូម្បីគោក៏ពាក់ម៉ាស់ដែរ (មានវីដេអូ)
ស្របពេលដែលរលកទី២នៃជំងឺកូវីដ-១៩ កំពុងតែវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅតំបន់ជនបទរបស់ប្រទេសឥណ្ឌា អ្នកស្រុក Sehore នៃរដ្ឋ Madhya Pradesh បាននាំគ្នាធ្វើរឿងប្លែកៗដើម្បីកម្ចាត់មេរោគនេះ ហើយសូម្បីតែសត្វគោក៏ពាក់ម៉ាស់ដែរ។

វីដេអូនេះ ត្រូវបានគេចែករំលែកពាសពេញបណ្តាញសង្គមឥណ្ឌា ហើយមនុស្សជាច្រើនបានសម្តែងការហួសចិត្តផង អស់សំណើចផង និងសាទរផង។
កាលពី២សប្តាហ៍មុន នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា អ្នកមានជំនឿខ្លះបានសម្រុកទៅក្រោលគោ ម្តងក្នុងមួយសប្តាហ៍ ដើម្បីយកលាមកនិងទឹកនោមគោ មកប៉ាតលើខ្លួន ដោយសង្ឃឹមថា វានឹងជួយបង្កើនភាពស៊ាំរបស់ពួកគេប្រឆាំងនឹងវីរុសកូវីដ-១៩ ឬព្យាបាលពួកគេឲ្យជាសះស្បើយពីជំងឺនេះ។

នៅក្នុងហិណ្ឌូសាសនា សត្វគោគឺជានិមិត្តរូបដ៏ពិសិដ្ឋនៃជីវិតនិងផែនដី ហើយអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ សាសនាហិណ្ឌូបានប្រើលាមកគោដើម្បីសម្អាតផ្ទះនិងសម្រាប់ពិធីសូត្រធម៌ដោយជឿថា វាអាចព្យាបាលនិងសម្លាប់មេរោគបាន។
ទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតនិងអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសឥណ្ឌានិងនៅទូទាំងពិភពលោកបានព្រមានម្តងហើយម្តងទៀត ប្រឆាំងនឹងការអនុវត្តបែបនេះ ដោយនិយាយថា ពួកគេអាចនាំឲ្យមានបញ្ហាខាងសតិអារម្មណ៍ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់បញ្ហាសុខភាព៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ India Today
ចុចអាន៖ ប្រជាជនឥណ្ឌា ផ្អើលយកលាមកនិងទឹកនោមគោ ប៉ាតខ្លួនដោយជឿថា អាចបង្កើនភាពស៊ាំនិងព្យាបាលកូវីដ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?