ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ឲ្យអ្នកចាក់វ៉ាក់សាំងដូសដំបូងរួច ដើរហើរដោយមិនចាំបាច់ពាក់ម៉ាស ចំណែកអ្នកចាក់ ២ ដូស អាចប្រមូលផ្ដុំគ្នាតាមកន្លែងនានា
រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសថា អ្នកដែលបានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ដូសដំបូងរួចហើយ នឹងមិនតម្រូវឲ្យពាក់ម៉ាស់ ពេលចេញខាងក្រៅនោះទេ ហើយគោលការណ៍នេះនឹងអនុវត្តចាប់ពីខែកក្កដា តទៅ ។
រដ្ឋាភិបាលបានប្រកាសវិធានការ បន្ធូរបន្ថយការរឹតបន្តឹងនៅថ្ងៃពុធនេះ ។ វិធានការដែលរួមមានការដកបម្រាម លើការជួបជុំក្រុមគ្រួសារ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងដូសដំបូង យ៉ាងហោចណាស់ ២ សប្តាហ៍ នឹងចាប់ផ្តើមពីខែមិថុនា ខណៈការប្រមូលផ្តុំបែបនេះ ត្រូវបានអនុញ្ញាតឲ្យមានរហូតដល់ ៨ នាក់ ។

ចំណែកអ្នកដែលបានចាក់វ៉ាក់សាំងដូសទី ២ យ៉ាងហោចណាស់ ២ សប្តាហ៍ ត្រូវបានគេរំពឹងថានឹងរួចផុតពីការរឹតត្បិត លើការប្រមូលផ្តុំនៅតាមកន្លែងនានា ដូចជា ភោជនីយដ្ឋាន និងសាលអាពាហ៍ពិពាហ៍ ចាប់ពីខែកក្កដា ទៅ ។
ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងខែកុម្ភៈ ដោយប្រើវ៉ាក់សាំង AstraZeneca និង Pfizer ។

រដ្ឋាភិបាលនិយាយថា ប្រជាជនប្រមាណ ៣.៩ លាននាក់ ឬ ៧.៧ ភាគរយនៃប្រជាជន បានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់មួយដូស គិតត្រឹមថ្ងៃអង្គារ ខណៈអ្នកខ្លះហាក់ដូចជា មិនចង់ចាក់វ៉ាក់សាំងនោះទេ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសកូរ៉េខាងត្បូង មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៣៧,៦៨២ ករណី និងមានអ្នកស្លាប់ ១,៩៤០ នាក់ ខណៈមានអ្នកជាសះស្បើយ ១២៧,៥៨២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កូរ៉េខាងត្បូង បន្តចាក់វ៉ាក់សាំង AstraZeneca កាន់តែធំ
ចុចអាន ៖ ប្រទេសមួយក្នុងតំបន់អាស៊ីត្រៀមផលិតវ៉ាក់សាំងកូវីដ Novavax នៅដើមខែមិថុនា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង