Connect with us

ព័ត៌មានអន្ដរជាតិ

នេប៉ាល់​កំណត់​តម្លៃហើយ​ ​តែ​ពេទ្យ​ឯកជន​ព្យាបាល​កូវីដ​យក​ថ្លៃ​លើស​ច្រើន

បានផុស

នៅ

កាល​ពី​ថ្ងៃ​ទី​១០​ ខែ​ឧសភា លោក Shiva Narayan Chaudhari អាយុ​៦៥​ឆ្នាំ​បាន​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩។ លោក Chaudhari ដែល​កំពុង​រស់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​ជា​មួយ​គ្រួសារ​នៅ​តំបន់ Nayabazar ក្នុង​ទី​ក្រុង Kathmandu ប្រទេស​នេប៉ាល់  បាន​ស្ថិត​នៅ​ក្នុង​ផ្ទះ​ដាច់​ដោយ​ឡែក​ពី​ដំបូង។

ថ្ងៃ​បន្ទាប់​ លោក Chaudhari បាន​ដួល​សន្លប់​វេលា​ម៉ោង​៤​ល្ងាច។ គ្រួសារ​បាន​ប្រញាប់​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។ ប៉ុន្តែ​ពិបាក​រក​គ្រែ​ដេក​សម្រាក​ព្យាបាល​ណាស់​ដោយ​សារ​តែ​ការ​ឆ្លង​កូវីដ-១៩​ប្រចាំ​ថ្ងៃ​ថ្មី​ឡើង​ដល់​៨០០០​នាក់។

អ្នក​ជំងឺកូវីដ-១៩​នៅ​នេប៉ាល់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាង Radha Thakuri កូន​ប្រសារបស់​លោក Chaudari បាន​ឲ្យ​ដឹង​ថា ៖«បន្ទាប់​ពី​ដឹក​ទៅ​រក​ពេទ្យ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទី​បំផុត​យើង​មាន​គ្រែ​ធម្មតា​មួយ​នៅ​មន្ទីរ​ពេទ្យ​ឯកជន​ Om Saibaba Memorial នៅ​តំបន់ Banasthali។ ក្រោយ​​​ព្យាបាល​ទូទៅ​​រយៈ​ពេល​មួយ​សប្តាហ៍ ក្រុម​វេជ្ជបណ្ឌិត​នៅ​ពេទ្យ​នេះ​​ប្រាប់គួរ​បញ្ជូន​​ទៅ​​​សង្គ្រោះ​បន្ទាន់ ដោយ​សារ​អាការ​ជំងឺ​ប៉ា​ក្មេក​ខ្ញុំ​មិន​ធូរ​ស្បើយ»។ យ៉ាង​ណា នៅ​មន្ទីរ​ពេទ្យ​ឯកជន​នោះ​អត់​មាន​កន្លែង​សង្គ្រោះ​បន្ទាន់​ទេ។

នាង Thakuri និង​គ្រួសារ​​បាន​ចាប់​ផ្តើម​ស្វែង​រក​មន្ទីរ​ពេទ្យ​ផ្សេង​ទៀត។ ៣​ថ្ងៃ​ក្រោយ​មក ពួក​គេទទួល​បាន​គ្រែ​សង្គ្រោះ​បន្ទាន់​ទំនេរ​មួយ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ National Trauma Centre។ នៅ​ពេល​នោះ Thakuri បាន​ទាក់មន្ទីរ​ពេទ្យ​ឯកជន Om Saibaba Memorial ដើម្បី​បង់​ប្រាក់​មុន​ពេល​ចេញ ស្រាប់​តែ​នាង​តក់​ស្លត់​។ តម្លៃ​ព្យាបាល​រយៈ​ពេល​១០​ថ្ងៃ​នៅ​លើ​គ្រែ​ធម្មតា​​អស់​​ប្រមាណ​ ១២៦៧ដុល្លារ​អាមេរិក​ដោយ​មិន​គិតចូល​តម្លៃ​ថ្នាំ​ និង​ថ្លៃ​ឡាន​ពេទ្យ​ផង។

ខាង​មន្ទីរ​ពេទ្យ Om Saibaba Memorial  បាន​និយាយ​ថា មន្ទីរ​ពេទ្យ​របស់​ខ្លួន​មិន​មាន​គ្រែ​សង្គ្រោះ​បន្ទាន់​ទេ។ បុគ្គលិក​ពេទ្យ​ម្នាក់​និយាយ​ថា ៖«​មាន​គ្រែ​ធម្មតា​ដាច់​ដោយ​ឡែក​​ដែល​មាន​តម្លៃ​ជាង​៩០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ ដោយ​មិន​រាប់​បញ្ចូល​តម្លៃ​អ៊ុកស៊ីសែន និង​ថ្នាំ​ឡើយ»។

សម្រាប់​​ប្រជា​ជន​ដូច​ជា Thakuri ដែល​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​បែប​នេះ​គឺ​ជា​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​បំផុត ពី​ព្រោះ​តម្លៃ​ច្រើន​ហួស​ប្រមាណ​​សម្រាប់​ពួក​គេ​ដែល​ខ្វះ​ខាត។

នាង Thakuri បាន​និយាយ​ថា ៖«គ្រួសារ​របស់​ខ្ញុំ​ទាំង​អស់​គ្នា​​ធ្វើ​ការ​នៅរោង​ចក្រ​កាត់​ដេរ។ ដោយ​សារ​កូវីដ-១៩​ផ្ទុះ​ខ្លាំង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ យើង​ទាំង​អស់​គ្នា​បាត់​បង់​ការងារ។ ការ​ចំណាយ​តម្លៃ​ពេទ្យ​នោះ​ទាំង​នោះ​ពិត​ជា​វេទនា​ណាស់​សម្រាប់​ពួក​យើង​»។ ពេល​នោះ គ្រួសារ​នាង​បាន​ខ្ចី​លុយ​បង​ប្អូន​ដើម្បី​ព្យាបាល​លោក​ឪពុក Chaudhari។

នាង​និយាយ​ថា ៖«យើង​អត់​មាន​លុយ​ទេ​ឥឡូវ​នេះ។ សង្ឃឹម​ថា នៅ​មន្ទីរ​ពេទ្យ យើង​មិន​ចំណាយ​ច្រើន​ចុះ»។

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ប្រទេស​នេប៉ាល់​មាន​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ប្រចាំ​ថ្ងៃ​ចន្លោះ​ពី​៦​ទៅ​៨​ពាន់​នាក់​ជា​រៀង​ថ្ងៃ​ដែល​គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​ឧសភា ​មាន​ករណី​ឆ្លង​សរុប​ចំនួន ៥៣៥ ៥២៥​នាក់ ខណៈ​ករណី​ស្លាប់​ទាំង​អស់​ចំនួន​៦៨៤៥​នាក់។

ដោយ​សារ​តែ​គ្រប់​មន្ទីរ​ពេទ្យ​រដ្ឋ​ពោរពេញ​ដោយ​អ្នក​ជំងឺ​​កូវីដ-១៩ ដែល​​គ្មាន​សល់​គ្រែ​សម្រាប់​អ្នក​ឆ្លង​ថ្មី​ ដូច្នេះ​គ្មាន​ជម្រើស​អ្វី​ផ្សេង ​ក្រៅ​ពី​​​ចូល​មន្ទីរ​ពេទ្យ​ឯកជន​ឡើយ​។

មន្ទីរ​ពេទ្យ​ឯកជន Kathmandu Medical College នៅ​ Sinamangal បាន​ចេញ​តម្លៃ​ព្យាបាល​ជំងឺ​កូវីដ-១៩​គឺ​​​ចន្លោះ​ពី​៨៥​ដុល្លារ​អាមេរិក ទៅ ២៥៧​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ។ ចំណែក​មន្ទីរ​ពេទ្យ​ឯកជន​ HAMS Hospital នៅ​ Mandikhatar ក៏​បាន​ចេញ​ផ្សាយ​តម្លៃ​ជា​សាធារណៈ​ដែរ​គឺ​តម្លៃ​ចន្លោះ​ពី ៦០​ដុល្លារ​អាមេរិក ទៅ ៤២៩​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថៃ​សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩។

តាម​ពិត​ទៅ ​ក្រសួង​សុខាភិបាល និង​ប្រជា​ជនរបស់​​នេប៉ាល់​បាន​កំណត់​តម្លៃ​ព្យាបាល​​អ្នក​ជំងឺ​កូវីដ-១៩​​​សម្រាប់​មន្ទីរពេទ្យ​ឯក​គឺ ប្រហែល​៣០​ដុល្លារ​អាមេរិក​សម្រាប់​អ្នក​ជំងឺ​ធម្មតា​ក្នុង​មួយ​ថ្ងៃ។ តម្លៃ​ប្រហែល​៦០​ដុល្លារ​សម្រាប់​ការ​កម្រិត​មធ្យម​ និង​តម្លៃ​ប្រហែល​១២៨​ដុល្លារ​សម្រាប់​ការ​ព្យាបាល​កម្រិត​ខ្ពស់។

លោក​នាយករដ្ឋ​មន្ត្រីនេប៉ាល់

ទោះ​ជា​ក្រសួង​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ចាត់​វិធាន​ការ​លើ​មន្ទីរ​ពេទ្យ​ឯកជន​ណា​ដែល​យក​ថ្លៃ​ព្យាបាល​ខ្ពស់​ ក៏​ចំណាត់​ការ​មិន​ឃើញ​មាន​ប្រសិទ្ធភាព​ឡើយ។

វេជ្ជបណ្ឌិត Samir Kumar Adhikari អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​និយាយ​ថា មន្ទីរ​ពេទ្យ​ឯក​ជន​​អាច​យក​ថ្លៃ​ព្យាបាល​កូវីដ-១៩​ត្រឹម​៥០​%​បន្ថែម​លើ​តម្លៃ​ដែល​រដ្ឋាភិបាល​កំណត់។​

លោក​ថា ៖«ប្រសិន​បើ​មន្ទីរ​ពេទ្យ​ណា​រក​ឃើញ​យក​ថ្លៃ​លើ​ហ្នឹង ប្រជា​ជន​អាច​ដាក់​ពាក្យ​ប្តឹង​មក​ក្រសួង​បាន ហើយ​យើង​នឹង​ចាត់​ការ»៕

ប្រែ​សម្រួល៖​​ វីរបុត្រ
ប្រភព៖ The Nepal Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ពានអាកាសមរតកតេជោដំណាក់កាលទី២ គ្រោងបញ្ចប់ការសាងសង់ និងបើកឲ្យចរាចរណ៍នៅដើម​ខែមេសា ឆ្នាំ២០២៥

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ទីរពេទ្យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ដឹងមូលហេតុតារាចម្រៀង ថៃ ស្លាប់ ក្នុងហាង ក្រោយម៉ាស្សារួច

បច្ចេកវិទ្យា១៩ ម៉ោង មុន

ស្នាដៃសិស្សនិស្សិត និងក្រុមហ៊ុនឯកជនជាង ៦០ស្តង់ នឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា

ចរាចរណ៍២ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

Sokha Hotels

ព័ត៌មានពេញនិយម