ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្រាប់ប្រជាជនបោះបង់គំនិតសង្ស័យលើការចាក់វ៉ាក់សាំង ហើយថា វ៉ាក់សាំងរុស្ស៊ី គឺគួរឲ្យទុកចិត្ត និងមានសុវត្ថិភាពបំផុតលើលោក
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានចេញសេចក្តីអំពាវនាវថ្មីមួយ ដល់ប្រជាជនរុស្ស៊ីទាំងអស់ ឲ្យទទួលការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ ១៩ ។
ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃពុធ លោក ពូទីន បានជំរុញឲ្យប្រជាជនរុស្ស៊ី បោះបង់ចោលគំនិតសង្ស័យលើការចាក់វ៉ាក់សាំង ហើយបាននិយាយថា វ៉ាក់សាំងរុស្ស៊ី គឺ “គួរឲ្យទុកចិត្តបំផុត និងមានសុវត្ថិភាពបំផុត” នៅក្នុងពិភពលោក ។

លោក ពូទីន អាយុ ៦៨ ឆ្នាំបាននិយាយថា “អ្វីដែលសំខាន់បំផុត គឺសុខភាព ។ សូមគិតអំពីវា ។ ពលរដ្ឋគួរតែស្វែងយល់ពីតម្រូវការនេះ ដោយដឹងថា ប្រសិនបើពួកគេមិនបានចាក់វ៉ាក់សាំងទេ ពួកគេអាចប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ និងអាចបណ្តាលឲ្យស្លាប់” ។
គួររំឭកថា ប្រទេសរុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំង Sputnik V ដំបូងបង្អស់លើលោក កាលពីខែសីហា ឆ្នាំ ២០២០ ។ ក្រៅពីវ៉ាក់សាំង Sputnik V ប្រទេសរុស្ស៊ីក៏បានបង្កើតវ៉ាក់សាំងចំនួន ២ ផ្សេងទៀតផងដែរ គឺវ៉ាក់សាំង EpiVacCorona និងវ៉ាក់សាំង CoviVac ។

ប្រទេសនេះក៏បានដកការរឹតត្បិត ទាក់ទងនឹងវីរុសនេះស្ទើរតែទាំងស្រុង ហើយប្រជាជនរុស្ស៊ីជាច្រើន បានបដិសេធមិនពាក់ម៉ាសនៅកន្លែងដឹកជញ្ជូនសាធារណៈ និងនៅកន្លែងសាធារណៈដទៃទៀតជាដើម ។
គិតត្រឹមពេលនេះ ប្រទេសរុស្ស៊ី មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៥ លានករណី និងមានអ្នកស្លាប់ ១១៩,៦០០ នាក់ ខណៈមានអ្នកជាសះស្បើយជាង ៤ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ