ព័ត៌មានអន្ដរជាតិ
ក្រោយបាញ់រះជាបន្តបន្ទាប់ លោក បៃដិន អំពាវនាវជាថ្មីឲ្យពិនិត្យច្បាប់គ្រប់គ្រងកាំភ្លើងតឹងរ៉ឹងជាងមុន
ប្រធានាធិបតីអាមេរិក ចូ បៃដិន បានជំរុញឲ្យសភាអនុម័តវិធានការណ៍ ត្រួតពិនិត្យកាំភ្លើងយ៉ាងតឹងរ៉ឹង បន្ទាប់ពីការបាញ់ប្រហារដ៏ធំចុងក្រោយបង្អស់ នៅឯស្ថានីយ៍រថភ្លើងមួយកន្លែ ងក្នុងរដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃពុធ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក បៃដិន បាននិយាយថា “ជាថ្មីម្តងទៀត ខ្ញុំជំរុញសភាឲ្យចាត់វិធានការជាបន្ទាន់ និងយកចិត្តទុកដាក់ ចំពោះការអំពាវនាវរបស់ប្រជាជនអាមេរិក រួមទាំងម្ចាស់កាំភ្លើង ដើម្បីជួយបញ្ចប់ការរីករាលដាល នៃអំពើហិង្សាដោយកាំភ្លើងនៅអាមេរិក” ។
មនុស្ស ៩ នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ម្នាក់ផ្សេងទៀត រងរបួសកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីការបាញ់ប្រហារមួយនៅឯទីធ្លារបស់អាជ្ញាធរដឹកជញ្ជូន Valley នៅភាគខាងជើងនៃទីក្រុង San Jose ក្នុងរដ្ឋ កាលីហ្វញ៉ា ។
ទន្ទឹមនោះ ការិយាល័យប៉ូលិសប្រចាំនៅទីក្រុង Santa Clara County បានបញ្ជាក់ថា មនុស្ស ៩ នាក់រួមទាំងខ្មាន់កាំភ្លើងបានស្លាប់ នៅកន្លែងកើតហេតុ ហើយមនុស្សម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយពុំមានព័ត៌មានលម្អិតអំពីស្ថានភាពរបស់ពួកគេឡើយ ។
មន្រ្តីអនុវត្តច្បាប់បានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងនោះឈ្មោះ Sam Cassidy អាយុ ៥៧ ឆ្នាំជាបុគ្គលិកធ្វើការនៅអាជ្ញាធរដឹកជញ្ជូន Valley តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ អាមេរិក បាញ់ប្រហារទីសាធារណៈទៀតហើយសម្លាប់មនុស្ស ៨ នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ