Connect with us

ព័ត៌មានអន្ដរជាតិ

ទូតចិននៅ​អាមេរិក​ថា ការ​ធ្វើ​នយោ​​បាយ​ពី​ប្រភព​ដើម​កូវីដ​អន្តរាយ​ដល់ការស៊ើបអង្កេត

បានផុស

នៅ

ការ​ធ្វើ​នយោបាយ​ពី​ប្រភព​ដើម​នៃ​កូវីដ-១៩​នឹង​រាំង​ស្ទះ​​ដល់​ការ​ស៊ើប​អង្កេត និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​សកល​ដើម្បី​​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត​​នេះ។ នេះ​ជា​ការ​លើក​ឡើង​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​អាមេរិក​ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ ចូ បៃដិន បាន​បញ្ជា​ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ស៊ើប​អង្កេត​ពី​កន្លែង​ដែល​វីរុស​នេះ​លេច​ឡើង។

ស្ថានទូត​ចិន​ប្រចាំ​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នៅ​លើ​វិប​សាយ​របស់​ខ្លួន​នៅ​​ល្ងាច​ថ្ងៃ​ពុធ​ ទី​២៦ ខែ​ឧសភា ថា «កម្លាំង​នយោបាយ​ខ្លះ​ត្រូវ​​បាន​ដោះ​ស្រាយ​ដោយ​កល់​ល្បិច​នយោបាយ និង​ល្បែង​ស្តី​បន្ទោស»។

នៅ​ពេល​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​រៀប​ចំ​ចាប់​ផ្តើម​ការ​សិក្សា​ស្រាវ​ជ្រាវ​ដំណាក់​កាល​ទី​២​អំពី​ប្រភព​ដើម​នៃ​​​កូវីដ-១៩ ប្រទេស​ចិន​បាន​ស្ថិត​ក្រោម​សម្ពាធ​បន្ថែម​ទៀត​​ដើម្បី​ផ្តល់​ឲ្យ​អ្នក​ស៊ើប​អង្កេត​​ទទួល​បាន​ព័ត៌មាន​​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ដែល​ថា វីរុស​នេះ​លេច​ចេញ​ពី​មន្ទីរ​ពិសោធ​ដែល​មាន​ឯកទេស​ខាង​ស្រាវ​ជ្រាវ​វីរុស​កូរូណា​នៅ​ទី​ក្រុង​អ៊ូហាន។

ទីក្រុង​អ៊ូហាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចិន​បាន​បដិសេធ​​ម្តង​ហើយ​ម្តង​ទៀត​ពី​មន្ទីរ​ពិសោធមិន​ទទួល​ខុស​ត្រូវ​ទេ ដោយ​និយាយ​ថា សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​បាន​កំពុង​ព្យាយាម​បង្វែរ​ពី​បរាជ័យ​របស់​ពួក​គេ​​ចំពោះ​ការស្រាវ​ជ្រាវ​រក​​វីរុស​នេះ។

លោក ចូ បៃដិន បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​យ​​​បាន​បែង​ចែក​ថា​តើ កូវីដ-១៩​លេច​ចេញ​ពីការ​ទំនាក់​ទំនង​របស់​មនុស្ស​ជា​មួយ​សត្វ ឬ​ក៏​លេច​ចេញ​ពី​មន្ទីរ​ពិសោធ​ដោយ​ចៃដន្យ។

លោក Yanzhong Huang  សមាជិក​ជាន់​ខ្ពស់​សម្រាប់​សុខភាព​សកល​ជា​មួយ​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​អន្តរជាតិ​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា កង្វះ​នៃ​ការ​បើក​ចំហ​របស់​ចិន​ជា​​កត្តា​ចម្បង​មួយ​​​​នៅ​ពី​ក្រោយ​នៃការ​កើន​ឡើង​នូវ​ទ្រឹស្តី​លេច​ចេញ​ពី​មន្ទីរ​ពិសោធ។

លោក​និយាយ​ថា ៖«មិន​មាន​អ្វី​ទេ​នៅ​ទី​នោះ​ដើម្បី​បង្ហាញ​សម្មតិកម្ម។ នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នៃ​ប្រភព​ដើម​កូវីដ-១៩ វា​ពិត​ជា​សំខាន់​ណាស់​ដើម្បី​ឲ្យ​មាន​តម្លាភាព​​ដើម្បី​​សាង​ទំនុក​ចិត្តចំពោះ​លទ្ធផល​ស៊ើប​អង្កេត»។

ការ​សិក្សា​ទូលំទូលាយ

ស្ថានទូត​ចិន​បាន​និយាយ​ថា ខ្លួន​គាំទ្រចំពោះ​ការ​«សិក្សាស្រាវ​ជ្រាវ​​ទូលំទូលាយ​​ពី​គ្រប់​ករណី​នៃ​កូវីដ-១៩​ដែលរាល​ដាល​​ទូទាំង​ពិភព​លោក និង​ការ​ស៊ើប​អង្កេត​យ៉ាង​ម៉ត់​ចត់​ចូល​ទៅ​ក្នុង​មូលដ្ឋាន​សម្ងាត់​មួយ​ចំនួន និង​មន្ទីរ​ពិសោធ​ជីវសាស្ត្រ​ទូទាំង​ពិភព​លោក»។

សន្និសីទ​ពី​ការ​ស្រាវ​ជ្រាវ​ប្រភព​ដើមកូវីដ-១៩

កាសែត The Global Times ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​កាសែត​ប្រចាំ​ថ្ងៃ​របស់​បក្ស​កុម្មុយ​នីស្តចិន​កំពុង​កាន់អំណាច​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ប្រសិន​បើ​ទ្រឹស្តី​លេច​ចេញ​ពី​មន្ទីរ​ពិសោធ​​គឺ​ជា​ការស៊ើប​អង្កេត​បន្ថែម​ទៀត​នោះ សហរដ្ឋ​អាមេរិក​​ក៏​គួរ​អនុញ្ញាត​ឲ្យ​អ្នក​ស៊ើប​អង្កេត​ចូល​ទៅ​ក្នុង​ទី​តាំង​របស់​ខ្លូន រាប់​បញ្ចូល​ទាំង​មន្ទីរ​ពិសោធ​នៅ Fort Detrick ផង​ដែរ។

ការ​​សិក្សា​រួម​ចិន និង​WHO មួយ​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា​បាន​លើក​ឡើង​ថា វា​មិន​អាច​ទៅ​រួច​ទេ​ដែល​ថា វីរុស SARS-CoV-2 លេច​ចេញ​ពី​មន្ទីរ​ពិសោធ និង​បន្ថែម​ថា វា​ទំនង​ជា​ឆ្លង​ចេញ​ពី​សត្វ​ប្រចៀវ​ទៅ​មនុស្ស​តាម​រយៈ​អន្តរការី​អ្វីមួយ​ដែល​មិន​អាច​បអង្ហាញ​អត្ត​សញ្ញាណ​បាន។

ចិន​ក៏​បាន​បន្ត​ចូល​រួម​ចំពោះ​លទ្ធភាព​ដែល​កូវីដ-១៩​អាច​​មាន​ប្រភព​​ពី​ប្រទេស​ផ្សេង និង​តាម​រយៈ​ចំណី​អាហារ​​ក្នុង​ទូ​ទឹក​កក​ ឬ​តាមរយៈ​បណ្តាញ​ពាណិជ្ជកម្ម​សត្វ​នៅប្រទេស​អាស៊ី​អាគ្នេយ៍៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម