Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ ប្រាប់តួលេខ អ្នកស្លាប់ពិតប្រាកដ ដោយសារជំងឺកូវីដ-១៩ នៅឥណ្ឌា លោតដល់ខ្ទង់លានឯណោះ!

បានផុស

នៅ

ក្រុមអ្នកជំនាញបានលើកឡើងថា ចំនួនអ្នកស្លាប់ពិតប្រាកដដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា គឺអាចមានដល់ទៅ១.៦លាននាក់ឯណោះ បើប្រៀបធៀបទៅនឹងចំនួនអ្នកស្លាប់ផ្លូវការ ៣១០,០០០នាក់។

កាលពីសប្តាហ៍មុន ប្រទេសអាស៊ីដែលរងការបំផ្លិចបំផ្លាញដោយវីរុសមួយនេះ បានកត់ត្រាអ្នកស្លាប់ចំនួន៤,៥២៩នាក់ ត្រឹមមួយថ្ងៃ ដែលជាតួលេខខ្ពស់ជាងប្រទេសណាណាទាំងអស់ អំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។

ប៉ុន្តែការវិភាគដោយកាសែត New York Times បានបង្ហាញថា ចំនួនពិតអាចខ្ពស់ជាងតួលេខផ្លូវការជិតទ្វេដង ពោលគឺដល់ទៅ៦០០,០០០នាក់ឯណោះ។

បើប្រៀបធៀបទៅ អង់គ្លេសមានអ្នកស្លាប់តែ៩នាក់ប៉ុណ្ណោះនៅថ្ងៃនេះ ហើយមានអ្នកស្លាប់សរុបជាង១២៧,០០០នាក់។ សហរដ្ឋអាមេរិកបានកត់ត្រាអ្នកស្លាប់ប្រហែល ៥៩០,០០០នាក់ ដែលក៏ធ្វើឲ្យគេសង្ស័យផងដែរអំពីការកត់ត្រាមិនត្រឹមត្រូវ។

តួលេខអ្នកស្លាប់ផ្លូវការនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេដាក់ថាមានចំនួន ៣១០,០០០ នាក់ក្នុងចំនួនប្រជាជន១.៤ពាន់លាននាក់។

នៅក្នុងការពិគ្រោះយោបល់ជាមួយអ្នកជំនាញរាប់សិបនាក់ កាសែត Times បានរកឃើញថា ​វាពិបាកក្នុងការទទួលបានរូបភាពច្បាស់លាស់ សូម្បីតែចំនួនសរុបនៃការឆ្លងនៅក្នុងប្រទេសឥណ្ឌាក៏ដោយ នោះព្រោះតែការរក្សាកំណត់ត្រាមិនបានល្អ និងកង្វះនៃការធ្វើតេស្តទ្រង់ទ្រាយធំ។

លោកស្រី Kayoko Shioda អ្នកជំនាញផ្នែករោគរាតត្បាតនៃសកលវិទ្យាល័យ Emory បាននិយាយថា ដោយសារតែមន្ទីរពេទ្យកំពុងណែនតាន់តាប់ដោយអ្នកជំងឺ ដូចនេះចំនួនពិតប្រាកដមិនត្រូវបានគេរាប់ច្បាស់ទេ។

នេះអាចមានន័យថា ការស្លាប់ជាច្រើនដោយសារកូវីដ កំពុងកើតឡើងនៅតាមផ្ទះ ជាពិសេសនៅតាមតំបន់ជនបទ ដូច្នេះពួកគេមិនត្រូវបានគេរាប់បញ្ចូលឡើយ៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ទៀតហើយ! ក្រុមអាចារ្យនៅ ឥណ្ឌា បួងសួងសុំសេចក្តីមេត្តាពីព្រះអាទិទេព ជួយការពារកូវីដ ក្រោយអស់ជំនឿលើគ្រូពេទ្យ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម