ព័ត៌មានអន្ដរជាតិ
ឆេះពហុកីឡដ្ឋាន Bernabeu របស់ក្លិបយក្ស Real Madrid (មានវីដេអូ)
ពហុកីឡាដ្ឋាន Santiago Bernabeu របស់ក្លិបអធិរាជស Real Madrid បានឆាបឆេះកាលពីយប់ថ្ងៃពុធ ខណៈពេលកំពុងជួសជុលសម្រាប់គម្រោងដែលចំណាយទឹកប្រាក់រហូតដល់ទៅ៥០០លានផោន (៧០៦,៨៨០,០០០ ដុល្លារអាមេរិក)។

ពហុកីឡដ្ឋានដែលមានទីតាំងស្ថិតនៅកណ្តាលរាជធានី អេស្ប៉ាញ គឺជាទឹកដីរបស់ក្លិបយក្សនៃក្របខណ្ឌ La Liga មួយនេះ ចាប់តាំងពីឆ្នាំ១៩៤៧មកម្ល៉េះ ហើយត្រូវបានជួសជុសតាំងពីឆ្នាំ២០១៩មក។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមពន្លត់អគ្គិភ័យ ត្រូវបានហៅមកកន្លែងកើតហេតុ បន្ទាប់ពីផ្សែងខ្មៅដ៏ក្រាស់ ត្រូវបានគេមើលឃើញហុយចេញពីពហុកីឡដ្ឋាន។

ស្របពេលជាមួយគ្នានោះ កាសែត Marca របស់អេស្ប៉ាញ ក៏បានចុះផ្សាយផងដែរថា មានអគ្គិភ័យតូចមួយ បានឆាបឆេះនៅឯពហុកីឡដ្ឋាននេះ។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃអគ្គិភ័យនេះ មិនទាន់ត្រូវបានគេដឹងច្បាស់ទេ ហើយទំហំនៃការខូចខាត ក៏មិនទាន់ត្រូវបានគេបង្ហាញដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រន្ទះបាញ់កុងទ័រភ្លើងក្នុងផ្ទះឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ២ ខ្នងនៅក្នុងស្រុកកំពង់ត្រឡាច

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ