ព័ត៌មានអន្ដរជាតិ
បំពានបំរាមកូវីដពេក ឥណ្ឌូណេស៊ីកាត់ទោសមេដឹកនាំឥស្លាមម្នាក់ជាប់គុក៨ខែ
នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ តុលាការឥណ្ឌួណេស៊ីមួយបានកាត់ទោសបព្វជិតដែលជាមេដឹកនាំមូស្លីមរឹងរូសម្នាក់ឈ្មោះ Rizieq Shihab ឲ្យជាប់ពន្ធនាគាររយៈពេល៨ខែ និងពិន័យជាប្រាក់ ១៤០០ដុល្លារអាមេរិកពីបទបំពានបំរាមកូវីដ-១៩ បន្ទាប់ពីវិលត្រឡប់មកពីនិរទេសខ្លួនកាលពីឆ្នាំមុន។
សវនាការដែលបានផ្សាយផ្ទាល់បង្ហាញពីលោក Rizieq ដែលជាមេដឹកនាំនៃក្រុមរណសិរ្សអ្នកការពារអ៊ីស្លាម (FPI) បានស្លៀកពាក់អាវពណ៌ស ឈ្នូត ពាក់ម៉ាស និងពាក់អង្កាំអធិដ្ឋាន។

ចៅក្រម Suparman Nyompa បានផ្តន្ទាទោសលោក Rizieq ឲ្យជាប់ពន្ធនាគារពីបទរំលោទលើច្បាប់ចត្តាឡីស័កពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជួបជុំជាច្រើន ក្នុងនោះមានទាំងពិធីរៀបមង្គលការកូនស្រីរបស់លោកដែលមានមនុស្សរាប់ពាន់នាក់ចូលរួម។
លោកក៏ត្រូវបានពិន័យដាច់ដោយឡែកមួយទៀតសម្រាប់ការៀបចំពិធីនៅសាលាឥស្លាមមួយកន្លែងនៅខេត្ត West Java។
ព្រះរាជអាជ្ញាបានស្វែងរកការកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំពីបទញុះញង់ឲ្យបរិស័ទរបស់គាត់ចូលរួមការជួបជុំមនុស្សច្រើន ទោះបីជាគាត់ត្រូវបានជម្រុះចោលការចោទប្រកាន់។
ប៉ូលិសប្រហែលជា៣០០០នាក់ត្រូវបានដាក់ពង្រាយនៅជុំវិញតុលាការនៅ East Jakarta មុនពេលសាលក្រមត្រូវបានប្រកាស ប៉ុន្តែមិនមានការតវ៉ាធំដោយអ្នកគាំទ្ររបស់គាត់ទេ។
លោក Rizieq បានវិលមកកាន់ប្រទេសឥណ្ឌូណេស៊ីកាលពីខែវិច្ឆិកា ឆ្នាំមុន បន្ទាប់ពីរត់ភៀសខ្លួនទៅនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតរយៈពេល៣ឆ្នាំដោយសារប្រឈមនឹងបទចោទប្រកាន់ពីរឿងអាសអាភាស និងប្រមាថមនោគមវិជ្ជារដ្ឋ។ ក្រោយមក បទចោទប្រកាន់ទាំងពីរនេះត្រូវបានដកចេញ។

អ្នកគាំទ្ររាប់ពាន់នាក់បានទៅកាន់ព្រលានយន្តហោះដើម្បីទទួលស្វាគមន៍ការវិលត្រឡប់មកវិញរបស់លោក ហើយបន្ទាប់មកក៏បានចូលក្នុងកម្មវិធីដែលមនុស្សច្រើនជាបន្តបន្ទាប់ បើទោះជាបំរាមកូវីដ-១៩បានរឹតត្បិតពីការជួបជុំ នៅពេលប្រទេសឥណ្ឌូណេស៊ីបានកំពុងទទួលរងវិបត្តិជំងឺឆ្លងនេះដ៏ធ្ងន់ធ្ងរ។
ក្រុមអ្នកច្បាប់របស់លោកបានអះអាងថា ករណីទាំងនេះគឺមានហេតុផលនយោបាយ និងជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីគៀបសង្កត់លើមេដឹកនាំឥស្លាមម្នាក់នេះដែលមានឥទ្ធិពល និងមានសំឡេងខ្លាំងនៅក្នុងប្រទេសដែលមានប្រជាជនឥស្លាមច្រើនជាងគេបំផុតក្នុងពិភពលោក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់