Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៣៤ នាក់ក្នុងការវាយប្រហារលើរថយន្តក្រុងនៅភាគខាងលិចប្រទេសអេត្យូពី

បានផុស

នៅ

បើយោងតាមអង្គការសិទ្ធិមនុស្សជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្មាន់កាំភ្លើងនៅភាគខាងលិចប្រទេសអេត្យូពីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤ នាក់នៅក្នុងការវាយប្រហារលើរថយន្តក្រុងមួយគ្រឿង ។

គណៈកម្មាធិការសិទ្ធិមនុស្សអេត្យូពី (EHRC) បាននិយាយថា ចំនួនមនុស្សដែលត្រូវបានសម្លាប់ទំនងជានឹងកើនឡើង បន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ័យខ្លាចទៅលើរថយន្តក្រុងដឹកអ្នកដំណើរនៅក្នុងតំបន់ Benishangul-Gumuz កាលពីថ្ងៃសៅរ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មានលម្អិតនៃការវាយប្រហារនេះនៅតែមិនទាន់ច្បាស់នៅឡើយទេនៅក្នុងប្រទេសមួយដែលមានអំពើហិង្សាកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

EHRC ក៏បាននិយាយផងដែរថា “មានរបាយការណ៍នៃការវាយប្រហារស្រដៀងគ្នានេះនៅក្នុងតំបន់ចំនួន ៣ ផ្សេងទៀតរួមទាំងការវាយប្រហារលើប្រជាជនដែលបានភៀសខ្លួនដើម្បីស្វែងរកជម្រកផងដែរ” ។

ចំណែករដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Abiy Ahmed បានផ្តល់ព័ត៌មានតិចតួចប៉ុណ្ណោះអំពីអំពើហិង្សានាពេលថ្មីៗនេះនៅតំបន់ Benishangul-Gumuz ជាពិសេសនៅក្នុងតំបន់ Metekel ដែលជាកន្លែងជជែកដេញដោលដើម្បីរកដំណោះស្រាយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ DW

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម