Connect with us

ព័ត៌មានអន្ដរជាតិ

ស្វែងយល់ជំងឺផ្សិតទាំង៣ប្រភេទដែលកំពុងផ្ទុះនៅឥណ្ឌា ឮថាគ្រោះថ្នាក់ជាងកូវីដ

បានផុស

នៅ

ឥណ្ឌា ជាប្រទេសមួយដែលបានរាយការណ៍អ្នកឆ្លងនិងស្លាប់ដោយសារជំងឺផ្សិត នៅក្នុងកំលុងនៃវីរុសកូវីដ-១៩កំពុងរាតត្បាត។ ក្នុងនោះ ជំងឺផ្សិត៣ប្រភេទស្រដៀងៗគ្នាបានលេចឡើងគួរឱ្យបារម្ភ ព្រោះវាសុទ្ធតែបង្កហានិភ័យខ្ពស់ដល់អ្នកជំងឺកូវីដ រហូតអ្នកជំងឺខ្លះចាំបាច់វះកាត់ភ្នែកចោល ទើបអាចរក្សាជីវិតបាន។

ឥឡូវមកស្វែងយល់ពីជំងឺផ្សិតទាំង៣ប្រភេទនោះទាំងអស់គ្នា!

១. ជំងឺ “ផ្សិតខ្មៅ”

Experts talk about myths, misconceptions around black fungus | Latest News  India - Hindustan Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ជំងឺ​ដែល​ទទួល​រង​​​ការំខានពី​ជំងឺ​​ផ្សិត​ខ្មៅ​ ភាគច្រើនជាអ្នកកំពុងផ្ទុកវីរុសកូវីដ-១៩។ ​ពួកគេមាន​រោគ​សញ្ញាដូចជា ​​ហៀរ​សំបោ ហូរ​ឈាម​តាម​ច្រមុះ ហើម​​ភ្នែក ឈឺ​ចាប់​ភ្នែក ធ្លាក់​ត្របក​ភ្នែក ស្រវាំង​​ភ្នែក រហូត​ដល់​​ងងឹត​ភ្នែក​មើល​អ្វី​លែង​ឃើញក៏មាន​។

វេជ្ជបណ្ឌិតឥណ្ឌាបានបញ្ជាក់ពីផលលំបាកបណ្ដាលមកពីរោគផ្សិតខ្មៅនេះថា អាចធ្វើឱ្យប៉ះពាល់ដល់ច្រមុះ ប្រហោងឆ្អឹង គន្លងប្រព័ន្ធសរសៃប្រសាទកណ្តាល សួត ក្រពះ ពោះវៀន ស្បែក ឆ្អឹងថ្គាម សន្លាក់ បេះដូង និងតម្រងនោម។

អ្នកដែលមានឱកាសឆ្លងជំងឺនេះច្រើនជាងគេ ជាអ្នកកើតទឹកនោមផ្អែម។

២. ជំងឺ “ផ្សិតស”

What is white fungus? Signs, symptoms, How does it spread? Who are at risk?  Is it dangerous than black fungus? - Oneindia News

ជំងឺផ្សិតស ត្រូវបានគេចាត់ទុកជាជំងឺដែលមានគ្រោះថ្នាក់ខ្លាំងជាងជំងឺផ្សិតខ្មៅ។  គ្រូពេទ្យឥណ្ឌាបានឱ្យដឹងពីរោគសញ្ញានៃជំងឺនេះថា វាដូចទៅនឹងជំងឺកូវីដដែរ ប៉ុន្តែអ្នកជំងឺមិនបានផ្ទុកវីរុសកូវីដ-១៩ទេ។

ការឆ្លងមេរោគផ្សិតសនេះ បង្កផលប៉ះពាល់ដល់សួត ព្រមទាំងផ្នែកផ្សេងទៀតនៃរាងកាយដូចជា ក្រចក ស្បែក ក្រពះ តម្រងនោម ខួរក្បាល ប្រដាប់ភេទ និងមាត់ជាដើម។

ចំណែកអ្នកប្រឈមហានិភ័យខ្លាំងគឺ អ្នកជំងឺកូវីដដែលកំពុងប្រើអុកស៊ីហ្សែន និងអ្នកជំងឺមហារីក។

៣. ជំងឺ ​“ផ្សិតលឿង”

First case of patient infected with black, white and yellow fungus reported  from UP | Latest News India - Hindustan Times

ផ្សិតលឿងឯណេះវិញ ត្រូវបានរាយការណ៍ថា កាន់តែគ្រោះថ្នាក់ហើយឆ្លងខ្លាំងជាង ជំងឺផ្សិតខ្មៅនិងស។

រោគសញ្ញាទូទៅនៃជំងឺនេះរួមមាន ល្ហិតល្ហៃ ស្រកទម្ងន់ លែងសូវឃ្លានឬមិនឃ្លានអ្វីទាំងអស់។ ចំណែករោគសញ្ញាធ្ងន់ធ្ងរផ្សេងទៀតមានដូចជា ខូងភ្នែក ឬធ្លាយខ្ទុះ។ ជំងឺផ្សិតលឿងក៏រារាំងដល់ការសះមុខរបួស ធ្វើឲ្យរបួសឈឺយូរ និងអាចបណ្តាលឲ្យខូចសរីរាង្គ កង្វះអាហារូបត្ថម្ភ ហើយនៅទីបំផុត អាចបណ្តាលឲ្យមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ ឬឈានដល់ស្លាប់៕

អត្ថបទ៖ សន្យា

ចុចអាន៖ ធ្ងន់ធ្ងរទៅៗ ឥណ្ឌា ផ្ទុះ “ជំងឺផ្សិតស” មួយទៀត សាហាវជាង “ជំងឺផ្សិតខ្មៅ”

ចុចអាន៖ អ្វីជាជំងឺផ្សិតខ្មៅ? ហេតុអីបានជាងាយឆ្លងចំពោះអ្នកជំងឺកូវីដ-១៩?

ចុចអាន៖ ឥណ្ឌា ផ្ទុះជំងឺមួយប្រភេទទៀត សាហាវជាងមេរោគ “ផ្សិតខ្មៅ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ នាទីutes មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម១ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ២ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម១ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម