Connect with us

ព័ត៌មានអន្ដរជាតិ

ករណីឆ្លងកូវីដប្រចាំថ្ងៃនៅ ឥណ្ឌា ធ្លាក់ចុះទាបបំផុត ក្នុងរយៈពេលជាងមួយខែ

បានផុស

នៅ

នៅថ្ងៃសុក្រទី២៨ខែឧសភានេះ ប្រទេសឥណ្ឌាបានរាយការណ៍អំពីការឆ្លងជំងឺកូវីដ-១៩ ចំនួន១៨៦,៣៦៤ ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនេះជាករណីឆ្លងប្រចាំថ្ងៃទាបបំផុតលើកដំបូងរបស់ខ្លួន ចាប់តាំងពីថ្ងៃទី១៤ខែមេសាមក ខណៈអ្នកស្លាប់កើន ៣,៦៦០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា ចំនួនអ្នកឆ្លងសរុបក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ មាន ២៧.៥៦ លានករណី ខណៈអ្នកស្លាប់មានចំនួន ៣១៨,៨៩៥ នាក់។

ចំនួនសរុបនៃការឆ្លងជំងឺកូវីដ-១៩ជាផ្លូវការរបស់ប្រទេសឥណ្ឌា បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយនាំឲ្យមានក្តីសង្ឃឹមថា រលកទី២ កំពុងថមថយ។

ប៉ុន្តែមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការឆ្លងថ្មីៗជាច្រើនមិនត្រូវបានគេរាយការណ៍ទេ ដែលភាគច្រើនដោយសារតែការធ្វើតេស្តមិនគ្រប់គ្រាន់នៅតាមតំបន់ជនបទ។

យោងតាមទិន្នន័យផ្លូវការរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា ការឆ្លងមេរោគកូវីដ-១៩ នៅក្នុងតំបន់អាស៊ីខាងត្បូង បានកើនឡើងដល់ ៣០លានករណីគិតត្រឹមថ្ងៃសុក្រនេះ។

How Did India's COVID-19 Crisis Become a Catastrophe? | Time

តំបន់នេះដែលរួមមានដូចជាប្រទេសឥណ្ឌា បង់ក្លាដែស ប៉ាគីស្ថាន ប៊ូតង់ នេប៉ាល់ ម៉ាល់ឌីវនិងស្រីលង្កា គឺរួមចំណែក១៨ភាគរយនៃករណីឆ្លង និងជិត១០ភាគរយនៃការស្លាប់ជាសកល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ្នកជំនាញ ប្រាប់តួលេខ អ្នកស្លាប់ពិតប្រាកដ ដោយសារជំងឺកូវីដ-១៩ នៅឥណ្ឌា លោតដល់ខ្ទង់លានឯណោះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម