ព័ត៌មានអន្ដរជាតិ
ហ្វេសប៊ុក (Facebook) ចាត់វិធានការដកព័ត៌មានកូវីដ-១៩ក្លែងក្លាយចេញចំនួន ១៨លានផុស
ក្រុមហ៊ុនហ្វេសប៊ុក (Facebook) និងអ៉ីនស្តាក្រាម (Instagram) បានដកចេញនូវព័ត៌មានក្លែងក្លាយទាក់ទងជំងឺកូវីដ១៩ បង្ករឱ្យមានការយល់ច្រឡំចាប់តាំងពីពេលចាប់ផ្តើមនៃជំងឺរាតត្បាតមក។ នេះបើយោងតាមរបាយការណ៍ថ្មីដែលក្រុមហ៊ុនបានបញ្ចេញកាលពីសប្តាហ៍មុន។
បន្ថែមពីលើនេះ មាតិការប្រមាណ ១៦៧ លាន ត្រូវបានគេចាត់ថ្នាក់ថា ខុស ដោយក្រុមហ៊ុនបណ្តាញសង្គមនិងស្វែងរកព័ត៌មានពិត មានន័យថា នៅលើវេទិកាហ្វេសប៊ុកមានផ្ទុកនូវព័ត៌មានកូវីដ១៩ខុសការពិត ដែលតំណាងក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា ព័ត៌មានទាំងនោះមិនបានចូលរួមចំណែកអ្វីសោះ តែបែរជាបង្កហានិភ័យសុវត្ថិភាពទៅវិញ។ តួលេខបានចេញផ្សាយយោងដោយរបាយការណ៍អនុវត្តស្តង់ដាសហគមន៍ហ្វេសប៊ុក ដែលបានសរសេរអំពីការអនុវត្តគលនយោបាយចាប់ពីខែមករារហូតមកដល់ខែមីនាថ្មីៗនេះ។
របាយការណ៍បានឱ្យដឹងថា ចាប់តាំងពីការផ្ទុះជំងឺរាតត្បាតរហូតមកដល់ខែមេសា ឆ្នាំ ២០២១ ក្រុមហ៊ុនហ្វេសប៊ុកបានដកចេញព័ត៌មានប្រមាណ ១៨ លាន មាតិការពីហ្វេសប៊ុកនិងអ៉ីនស្តាក្រាមទូទាំងពិភពលោក។ ការបង្ហោះទាំងនោះគឺបំពានគោលការណ៍នៃព័ត៌មានកូវីដ១៩។ ក្រុមហ៊ុនកំពុងធ្វើការដើម្បីពន្លឿនព័ត៌មានវ៉ាក់សាំងនិងបំបិទនូវព័ត៌មានក្លែងក្លាយទាក់ទងនឹងវ៉ាក់សាំងផងដែរ។
តំណាងមកពីក្រុមហ៊ុនបណ្តាញសង្គមយក្សនេះបាននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងនេះមានរូមបញ្ចូលការបង្កើតរូបត្លុក (Stickers) លើបណ្តាញសង្គមដើម្បីប្រាកដថា អ្នកប្រើប្រាស់បានឃើញនៅពេលដែលមិត្តភក្តិឬគ្រួសារទទួលបានវ៉ាក់សាំងរួចរាល់ ក៏ដូចជា ណែនាំប្រជាជនអំពីព័ត៌មានពិតប្រាកដត្រឹមត្រូវអំពីវ៉ាក់សាំង។
តំណាងក្រុមហ៊ុនដដែលបានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានតាមប្រព័ន្ធអនឡាញឱ្យដឹងថា វាគឺជាគោលដៅរបស់ហ្វេសប៊ុកជួយឱ្យអ្នកប្រើប្រាស់បោះជំហានខិតទៅជិតការចាក់វ៉ាក់សាមង។ ដូច្នេះជាមួយជំហាននេះអាចផ្តល់ឱកាសឱ្យមានការផ្លាស់ប្តូរ។
អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ Nevada លោកស្រី Mary Blankenship បាននិយាយបន្ទាប់បីបានឃើញព័ត៌មានមិនពិតពាសពេញបណ្តាញសង្គមធ្វីតទ័រ (Twitter) ថា ព័ត៌មានមិនពិតអំពីកូវីដ ១៩ អាចមានផលប៉ះពាល់ទៅដល់វេទិកាបណ្តាញសង្គមជាខ្លាំង។ វាអាចបង្កើតគ្រោះថ្នាក់ណាមួយ ព្រោះមនុស្សអាចជួបប្រទះនិងការទទួលបានព័ត៌មានវេជ្ជាសាស្រ្តមិនត្រឹមត្រូវ។ វាជាផ្លូវដ៏ច្បាស់លាស់មួយដែលអាចបង្កើតនូវហានិភ័យ និងមហន្តរាយ។
លោកស្រីបន្តថា ការផ្សាយព័ត៌មានមិនពិតជាញឹកញាប់អាចបង្កើតឱ្យាន ភាពក្តៅក្រហាយនិងភ័យខ្លាច ផងដែរ៕
អត្ថបទ៖ Jacqueli
ប្រភព៖ Global News
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»