ព័ត៌មានអន្ដរជាតិ
អ្នកជំងឺកូវីដធ្ងន់ធ្ងរ នឹងចំណាយពេលតិចក្នុងបន្ទប់ ICU បើសិនបានប្រើបំពង់ដកដង្ហើម
ការស្រាវជ្រាវថ្មីមួយបានរកឃើញថា អ្នកជំងឺកូវីដ-១៩ធ្ងន់ធ្ងរនឹងចំណាយពេលនៅក្នុងបន្ទប់ ICU មិនដល់មួយសប្តាហ៍ទេ ប្រសិនបើពួកគេប្រើបំពង់ដកដង្ហើម ជំនួសឱ្យប្រើអុកស៊ីសែន។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ McMaster ប្រទេសកាណាដា បានតាមដាន អ្នកជំងឺកូវីដដែលដកដង្ហើមតាមបំពង់ខ្យល់ នៅឯមន្ទីពេទ្យមួយ។ លទ្ធផលបង្ហាញថា អ្នកជំងឺរោគសញ្ញាធ្ងន់ធ្ងរដែលប្រើបំពង់ខ្យល់ ហើយតម្រូវឱ្យចូលសម្រាកក្នុងបន្ទប់សង្រ្គោះបន្ទាន់ នឹងប្រើពេលវេលាព្យាបាលតិចជាងមុន។
យ៉ាងណាមិញគ្រូពេទ្យភាគច្រើនបានជំទាស់នឹងវិធីសាស្រ្តប្រើបំពង់ខ្យល់ ហើយមួយចំនួនបានស្ទាក់ស្ទើរ ព្រោះពួកគេជឿថា វាមិនជួយឱ្យអាការអ្នកជំងឺបានប្រសើរឡើងទេ គ្រាន់តែចំណាយពេលតិចនៅក្នុងបន្ទប់ ICU ប៉ុណ្ណោះ។

ផ្ទុយទៅវិញ អ្នកសិក្សាលើករណីនេះអះអាងថា ដោយសារវីរុសកូវីដ-១៩ស៊ីបំផ្លាញប្រព័ន្ធផ្លូវដង្ហើមដែលធ្វើឱ្យអ្នកជំងឺមិនអាចដកខ្យល់ចេញចូលបានស្រួលដោយខ្លួនឯង ព្រមទាំងបណ្តាលឱ្យស្លេះឬវត្ថុរាវផ្សេងទៀតរារាំងសួតរបស់អ្នកជំងឺ ដូច្នេះបំពង់ខ្យល់គួរតែអនុញ្ញាតឱ្យប្រើប្រាស់ ទើបជាការល្អ។
បើយោងតាមការស្រាវជ្រាវបញ្ជាក់ទៀតថា បំពង់ខ្យល់អាចនាំអុកស៊ីសែនចូលទៅក្នុងសួតរបស់អ្នកជំងឺកាន់តែងាយស្រួល ហើយអាចជួយសម្អាតការចម្លងទៀតផង។

ដោយឡែកវេជ្ជបណ្ឌិតជាច្រើននៅតែមានការព្រួយបារម្ភជាមួយនឹងនីតិវិធីបំពង់ដកដង្ហើម ព្រោះអាចបង្កគ្រោះថ្នាក់ដល់បុគ្គលិកសុខាភិបាលដែលធ្វើការនៅក្នុងបន្ទប់ ICU បន្ទាប់ពីដាក់បំពង់នេះឱ្យអ្នកជំងឺ។
យ៉ាងណាក៏ដោយ អ្នកសិក្សាថា កត្តាហានិភ័យពិតជាអាចកើតមាន តែកុំបារម្ភច្រើន ព្រោះវាមានមិនដល់៥ភាគរយទេ។ លើសពីនេះទៀត នីតិវិធីបំពង់ខ្យល់មិនបង្កគ្រោះថ្នាក់គួរឱ្យកត់សម្គាល់ចំពោះបុគ្គលិកសុខាភិបាលឡើយ ប្រសិនបើពួកគេប្រើឧបករណ៍ការពារផ្ទាល់ខ្លួនបានត្រឹមត្រូវ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mail Daily
ចុចអាន៖ វីរុសបំប្លែងខ្លួនប្រភេទថ្មី មានប្រភពចេញពីប្រទេសក្បែរកម្ពុជា កំពុងរាលដាលនៅ អង់គ្លេស
ចុចអាន៖ ស្វែងយល់ជំងឺផ្សិតទាំង៣ប្រភេទដែលកំពុងផ្ទុះនៅឥណ្ឌា ឮថាគ្រោះថ្នាក់ជាងកូវីដ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ