Connect with us

ព័ត៌មានអន្ដរជាតិ

ចំណុចផ្ទុះកូវីដនៅ វៀតណាម ក្លាយជា “ទីក្រុងខ្មោច”

បានផុស

នៅ

ខេត្ត Bac Giang ដែលជាចំណុចផ្ទុះវីរុសកូវីដ-១៩ ត្រូវបានគេបោះបង់ចោលនិងស្ងប់ស្ងាត់ក្លាយជាទីក្រុងខ្មោចនារយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីការដាក់ចេញនូវវិធានការគម្លាតសង្គម ដើម្បីទប់ស្កាត់ការរីករាលដាល។

1

ទីលាន ៣កុម្ភៈ ស្ថិតនៅចំកណ្តាលទីរួមខេត្ត Bac Giang។ ខេត្តដែលស្ថិតនៅជិតទីក្រុង ហាណូយ មួយនេះ បានរួមចំណែកពាក់កណ្តាល នៃករណីកូវីដទាំងអស់ ដែលកំពុងផ្ទុះឡើងក្នុងប្រទេសវៀតណាម។

ចាប់តាំងពីថ្ងៃទី១៨ខែឧសភាមក ខេត្តនេះ បានដាក់ចេញនូវវិធានការគម្លាតសង្គមនៅក្នុងស្រុកចំនួន៦ ក្នុងចំណោមស្រុកទាំងប្រាំបួនរបស់ខ្លួន ខណៈប្រជាជននៅក្នុងស្រុកដែលនៅសេសសល់និងទីរួមខេត្ត Bac Giang មិនត្រូវបានអនុញ្ញាតឲ្យចេញទៅក្រៅទេ លើកលែងតែមានហេតុផលជាក់លាក់ប៉ុណ្ណោះ។

2

ខេត្តនេះ ក៏ហាមឃាត់ព្រឹត្តិការណ៍សង្គម ការប្រមូលផ្ដុំមនុស្សលើស២០នាក់នៅកន្លែងតែមួយ និងការប្រមូលផ្តុំមនុស្ស១០នាក់ឬលើសពីនេះនៅខាងក្រៅកន្លែងធ្វើការ សាលារៀននិងមន្ទីរពេទ្យ ហើយតម្រូវឲ្យមានគម្លាតអប្បបរមា២ម៉ែត្រ រវាងមនុស្សនៅតាមទីសាធារណៈផងដែរ។

4
ផ្លូវ Hung Vuong នៅខេត្ត Bac Giang ធ្លាប់តែមានចរាចរណ៍មមាញឹក តែឥឡូវ ស្ងាត់ដូចចោរលួចសេះ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
5
ហាងលក់ទំនិញ ភោជនីយដ្ឋាន និងហាងកាហ្វេ នៅតាមបណ្តោយដងផ្លូវ Le Van Canh ក្នុងខេត្ត Bac Giang នៅតែបិទទ្វារ
6
មានហាងលក់អាហារតិចតួចណាស់ដែលនៅបើក តែមានការវេចខ្ចប់យកទៅផ្ទះប៉ុណ្ណោះ
8
ផ្សារទំនើបធំបំផុតក្នុងខេត្ត Bac Giang សឹងតែគ្មានមនុស្សចូលទាល់តែសោះ
9
អ្នកលក់នៅផ្សារ Thuong ដែលជាផ្សារធំបំផុតក្នុងខេត្ត Bac Giang បានបិទតូបរបស់ពួកគេ
11
តំបន់លំនៅដ្ឋានមួយលើផ្លូវ Ngo Quyen ត្រូវបិទខ្ទប់

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វីរុសបំប្លែងខ្លួនប្រភេទថ្មី មានប្រភពចេញពីប្រទេសក្បែរកម្ពុជា កំពុងរាលដាលនៅ អង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម