ព័ត៌មានអន្ដរជាតិ
ជប៉ុន ពិចារណាផ្ដល់វ៉ាក់សាំងការពារកូវីដដល់ តៃវ៉ាន់ ដែលទើបចាក់បាន ១ ភាគរយប៉ុណ្ណោះដល់ប្រជាជនខ្លួន
រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក Motegi Toshimitsu បានចង្អុលបង្ហាញថា រដ្ឋាភិបាលនឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បន្ថែមដល់ប្រទេស និងតំបន់ផ្សេងទៀតរួមទាំងកោះតៃវ៉ាន់ ផងដែរ ។
លោក Motegi បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានការកត់សម្គាល់របស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ។
លោកស្រី Tsai បាននិយាយកាលពីថ្ងៃពុធថា វាកាន់តែមានការលំបាកសម្រាប់តៃវ៉ាន់ ក្នុងការទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនឱសថបរទេស ដោយសារតែអន្តរាគមន៍របស់ចិន ។
បច្ចុប្បន្ន កោះតៃវ៉ាន់កំពុងប្រឈមនឹងបញ្ហា នៃការបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង ខណៈក៏កំពុងមានការកើនឡើង នូវករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចាប់តាំងពីពាក់កណ្តាលខែឧសភានេះមក ហើយគិតត្រឹមពេលនេះ កោះតៃវ៉ាន់ទើបតែបានចាក់វ៉ាក់សាំង ដល់ប្រជាជនរបស់ពួកគេត្រឹមតែ ១ ភាគរយប៉ុណ្ណោះ ។
លោក Motegi បានប្រាប់សន្និសីទកាសែតថា វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេស និងតំបន់ទាំងអស់ដែលត្រូវធានាសុវត្ថិភាព សម្រាប់ការទទួលថ្នាំបង្ការប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ហើយរដ្ឋាភិបាលជប៉ុន នឹងផ្តល់វ៉ាក់សាំងជាច្រើនទៅដល់ពួកគេ ។
រដ្ឋមន្ត្រីការបរទេសរូបនេះ បានកត់សម្គាល់ថា នៅពេលដែលជប៉ុនរងការវាយប្រហារដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិ ឆ្នាំ ២០១១ កោះតៃវ៉ាន់បានផ្តល់នូវការគាំទ្រផ្សេងៗគ្នា ដូចជា ការប្រមូលអំណោយភ្លាមៗ បន្ទាប់ពីគ្រោះមហន្តរាយ ។
លោក Motegi គិតថា តៃវ៉ាន់នឹងនៅតែខ្វះខាតវ៉ាក់សាំង មុនពេលប្រព័ន្ធផលិតកម្មរបស់ខ្លួន ត្រៀមរួចរាល់នៅខែកក្កដា ហើយលោកនឹងពិចារណាផ្តល់ការផ្គត់ផ្គង់ ពីប្រទេសជប៉ុន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ជប៉ុន ហាមចូលអ្នកដំណើរចេញពីកម្ពុជា ថៃ និង ៥ ប្រទេសទៀត
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន