ព័ត៌មានអន្ដរជាតិ
ការប្រើប្រាស់កាំរស្មី UV មកសម្លាប់មេរោគកូវីដ១៩ រងផលប៉ះពាល់ដូចម្តេចខ្លះ?
កាំរស្មីយូវី (UV) កំពុងលេចចេញជាចម្លើយខ្លះៗមកថា អាចសម្លាប់មេរោគឆ្លងកូវីដ១៩ នៅលើដៃ និងទូរសព្ទបាន ប៉ុន្តែរស្មីនេះអាចបង្កហានិភ័យច្រើនដែរ បើយើងប្រើវាដោយខ្លួនឯងនឹងមិនបានត្រឹមត្រូវ។
សមាគមកាំរស្មីយូវីអន្តរជាតិនិយាយថា វាជាបច្ចេកវិទ្យាដែលមានប្រយោជន៍អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ព្រោះគេបានប្រើដើម្បីធ្វើឲ្យទឹកស្អាតនិងខ្យល់បរិសុទ្ធ។

ទោះយ៉ាងណា នៅពេលនិយាយពីមេរោគកូវីដ១៩ គេមិនទាន់ច្បាស់នៅឡើយថា រស្មីយូវីអាចសម្លាប់មេរោគនេះបានឬយ៉ាងណាទេ។
តើកាំរស្មីយូវីធ្វើការយ៉ាងដូចម្តេច?
ជាធម្មតា ពន្លឺកាំរស្មីយូវីកើតចេញពីព្រះអាទិត្យ តែក៏មានប្រភពបង្កើតឡើងដោយមនុស្សផងដែរ ដែលក្នុងនោះរួមមាន គ្រែស្ទីម និងអំពូលកាំរស្មីយូវី។
គេចែកកាំរស្មីយូវីជា ៣ ថ្នាក់គឺ UV-A UV-B និង UV-C៖

ចំពោះកាំរស្មី UV-A និង UV-B បណ្តាលឲ្យរលាកស្បែក ស្បែកចាស់មុនអាយុ និងអាចវិវត្តជាជំងឺមហារីកស្បែកទៀតផង។ រីឯកាំរស្មី UV-C មានថាមពលខ្លាំងជាងគេ និងមានគ្រោះថ្នាក់បំផុតក្នុងចំណោមកាំរស្មីទាំងបីប្រភេទ ប៉ុន្តែសំណាងល្អវាមិនអាចចូលមកផ្ទៃផែនដីទេ ពីព្រោះស្រទាប់បរិយាកាសបានការពារ។
យ៉ាងណាមិញ កាំរស្មី UV-C ត្រូវបានមនុស្សផលិតឡើង ព្រោះគេជឿជាក់ថា អាចសម្លាប់មេរោគកូរ៉ូណានៅលើវត្ថិប្រើប្រើប្រាស់បាន។ បើយោងតាមបណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិអាមេរិក ក៏បានអះអាងបញ្ជាក់ដែរថា រឿងនេះជាការពិត ដោយសាពន្លឺកាំរស្មីយូវីត្រូវបានប្រើដើម្បីកំចាត់ផ្ទៃមេរោគជាយូរមកហើយ និងជាទូទៅគេទទួលបានជោគជ័យ។ ក្នុងនោះ កាំរស្មី UV-C មានប្រសិទ្ធភាពអាចដុតបំផ្លាញវីរុស និងបាក់តេរីនៅក្នុងហ្សែន ព្រមទាំង DNA បានថែមទៀត។
តើកាំរស្មីយូវីអាចសម្លាប់មេរោគកូរ៉ូណាបានដែរឬទេ?

ផ្អែកលើភស្តុតាងវិទ្យាសាស្ត្រអះអាងថា កាំរស្មីយូវីអាចបំផ្លាញវីរុសផ្សេងៗបាន ប៉ុន្តែចំពោះវីរុសកូវីដ១៩ មិនទាន់មានការបញ្ជាក់នៅឡើយទេ។
កាំរស្មីយូវីអាចសម្លាប់មេរោគនៅលើឧបករណ៍ប្រើសប្រាស់បានពិតមែន ប៉ុន្តែចំពោះស្បែកមនុស្ស វាពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់។ ហេតុនេះ មិនគួរប្រើកាំរស្មីយូវីដើម្បីសម្អាតដៃទេ។ អ្នកជំនាញណែនាំឲ្យលាងដៃជាមួយសាប៊ូនិងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុលនៅពេលគ្មានទឹក។
បន្ថែមពីលើនោះ អង្គការសុខភាពពិភពលោកបានចេញសេចក្ដីព្រមានទន្ទឹមគ្នាថា ការប្រើកាំរស្មីយូវីដើម្បីសម្លាប់មេរោគកូវីដ១៩ អាចបណ្តាលឱ្យរលាកស្បែកនិងធ្វើឱ្យខូចភ្នែក។

ដោយឡែក វេជ្ជបណ្ឌិត ធីលឡឺហូមជី នាយកវះកាត់ផ្នែករោគសើស្បែកនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Texas Dell នៅអូស្ទីនមានប្រសាសន៍ថា “ កាំរស្មីយូវីមានរាង ទំហំ និងកម្លាំងខុសៗ ដូច្នេះសមត្ថភាពប្រឆាំងនឹងមេរោគរបស់ពួកវាអាចមានលក្ខណៈប្រែប្រួល” ។ រីឯគុណវិបត្តិនៃការប្រើរស្មីយូវីនៅលើខ្លួនមនុស្សអាចធ្វើឲ្យរលាកស្បែកធ្ងន់ធ្ងរ ព្រមទាំងអាចបំផ្លាញឆ្អឹងខ្នងផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Cnet
ចុចអាន៖ ភាពខុសគ្នានៃវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនធំៗចំនួនបី
ចុចអាន៖ ប្រើក្រែមកម្ដៅថ្ងៃ SPF ប៉ុន្មានជាន់ ទើបការពារមហារីកបាន?

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា