ព័ត៌មានអន្ដរជាតិ
អង់គ្លេសអនុម័តប្រើវ៉ាក់សាំង Johnson & Johnson ដែលចាក់តែ១ដូសប៉ុណ្ណោះ
និយតករឱសថចក្រភពអង់គ្លេសបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងទី៤ នៅពេលដែលវីរុសកូវីដ-១៩បំប្លែងខ្លួនមកពីឥណ្ឌាកំពុងក្លាយជាកង្វល់ខ្លាំងនៅប្រទេសមួយនេះ។
វ៉ាក់សាំង Johnson & Johnson ដែលផលិតដោយក្រុមហ៊ុននៅអាមេរិកបានក្លាយជាអាវុធដ៏សំខាន់ក្នុងការកម្ចាត់កូវីដ-១៩ជាសកល ដែលតម្រូវឲ្យចាក់តែមួយដូសប៉ុណ្ណោះ ខុសពីវ៉ាក់សាំងបីប្រភេទផ្សេងទៀតដែលចក្រភពអង់គ្លេសអនុម័តគឺទាមទារឲ្យចាក់ពីរដូសទើបមានកម្រិតការពារខ្ពស់។

វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសប៊ែលហ្ស៊ិករបស់ក្រុមហ៊ុនយក្សអាមេរិកត្រូវបានធ្វើការសាកល្បងលើមនុស្សជាង៤៤០០០នាក់នៅអាមេរិក អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។ ការធ្វើការសាកល្បងបន្ថែមទៀតសម្រាប់ដូសទី២ត្រូវបានធ្វើនៅចក្រភពអង់គ្លេស។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានបញ្ជាទិញ៣០លានដូសដំបូង និងគ្រោងបញ្ជាទិញ២០លានដូសបន្ថែមទៀត។ សហភាពអឺរ៉ុបបានបញ្ជាទិញ៤០០លានដូសរួចហើយ។
តាមទិន្នន័យដំណាក់កាលចុងក្រោយបានចេញផ្សាយកាលពីខែមករាបង្ហាញថា កម្រិតប្រសិទ្ធភាព៦៦%នៅក្នុងការការពារជំងឺកូវីដ-១៩មិនឲ្យធ្ងន់ធ្ងរ២៨ថ្ងៃ បន្ទាប់ពីចាក់រួច។ ជាពិសេស ការចាក់តែមួយដូសត្រូវបានរកឃើញមានប្រសិទ្ធភាព៨៥%ក្នុងការការពារជំងឺនេះមិនឲ្យធ្ងន់ធ្ងរពីការសិក្សាតំបន់ទាំងអស់។ វាក៏ការពារ១០០%ដោយមិនចាំបាច់ចូលព្យាបាលនៅមន្ទីរពេទ្យ និងបណ្តាលឲ្យស្លាប់ឡើយ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយថា ៖«នេះជាការខិតខំប្រឹងប្រែងបន្ថែមមួយទៀតនៅក្នុងកម្មវិធីវ៉ាក់សាំងជោគជ័យដ៏ធំរបស់ចក្រភពអង់គ្លេស ដែលបានជួយសង្គ្រោះអាយុជីវិតមនុស្សជាង១៣០០០នាក់ហើយ និងមានន័យថា ឥឡូវនេះ យើងមានវ៉ាក់សាំងដែលមានប្រសិទ្ធភាព និងសុវត្ថិភាព៤ប្រភេទត្រូវបានអនុម័តឲ្យប្រើដើម្បីការពារប្រជាជនពីកូវីដ-១៩»។
លោកបញ្ជាក់ថា ៖«នៅពេលវ៉ាក់សាំង Janssen ត្រូវចាក់តែមួយដូស វានឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងប៉ុន្មានខែខាងមុខនេះនៅពេលយើងប្រឹងប្រែងជំរុញឲ្យបុគ្គលគ្រប់រូបទៅចាក់វ៉ាក់សាំង និងចាប់ផ្តើមមានសក្តានុពលចំពោះការបង្កើនកម្មវិធីវ៉ាក់សាំងចុងឆ្នាំនេះ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ