Connect with us

ព័ត៌មានអន្ដរជាតិ

គួរបារម្ភ​ វៀតណាម​​រក​​ឃើញ​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា​ និង​អង់គ្លេស​ចម្រុះ​គ្នា​ ឆ្លងកាន់​តែ​លឿន​

បានផុស

នៅ

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​វៀតណាម ​លោក Nguyen Thanh Long បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​ថា វៀតណាម​បាន​រក​ឃើញ​វីរុស​បំប្លែង​ខ្លួន​កូន​កាត់​ថ្មី​មួយ​ដែល​លាយ​ចម្រុះ​គ្នា​រវាង​វីរុស​​ឥណ្ឌា និង​ចក្រភព​អង់គ្លេស​ដែល​បាន​សាយភាយ​យ៉ាង​ឆាប់​រហ័ស​តាម​រយៈ​​ខ្យល់​ថែម​ទៀត​។ នេះ​បើ​តាម​កាសែត VnExpress បាន​ចេញ​ផ្សាយ។

បន្ទាប់​ពី​ទប់​ស្កាត់​កូវីដ-១៩​បាន​ជោគជ័យ​កាល​ពី​ឆ្នាំមុន ពេល​នេះ​វៀតណាមបាន​កំពុង​ទទួល​រង​ការ​ប្រហារ​ពី​កូវីដ-១៩​ជា​​ថ្មី​ដែល​លើក​នេះ​រាល​ដាល​យ៉ាង​ឆាប់​រហ័ស។

មនុស្ស​ជិត​៣៦០០​នាក់​ត្រូវ​បាន​រក​ឃើញ​ឆ្លង​នៅ​ក្នុង​ទី​ក្រុង​-ខេត្ត​៣១​ក្នុង​ចំណោម​ទី​ក្រុង-ខេត្ត​ទាំង​៦៣​​របស់​វៀតណាម​ ចាប់​តាំង​ពី​ចុង​ខែ​មេសា ដែល​​ចំនួន​​​ឆ្លង​​​នេះ​​ច្រើន​​ជាង​ពាក់​កណ្តាល​នៃ​ករណី​ឆ្លង​សរុប​របស់​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nguyen Thanh Long បាន​និយាយ​ថា ៖«បន្ទាប់​ពីដំណើរ​ការ​ហ្សេន​ជា​បន្ត​បន្ទាប់​លើ​អ្នក​ជំងឺ​ឆ្លង​កូវីដ-១៩​ថ្មី យើង​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​មួយ​​​គឺ​ចម្រុះ​គ្នា​រវាង​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា និង​អង់គ្លេស»។

លោក​ថា ៖«កាន់​តែ​ជាក់​ច្បាស់​នោះ​គឺវីរុស​បំប្លែង​ខ្លួន​ឥណ្ឌា​​ប្រែ​ប្រួលរូបរាង​ដើម​ចូល​ទៅ​វីរុស​បំប្លែង​ខ្លួន​អង់គ្លេស»។ លោក​បញ្ជាក់​ថា វៀតណាម​នឹង​ប្រកាស​ពី​វីរុសបំប្លែង​ខ្លួន​បំរ៉ែ​បំរួល​ថ្មី​​ទៅ​កាន់​ពិភព​លោក​ឆាប់​ៗ។

កន្លង​មក ប្រទេស​វៀតណាម​​​​បាន​រក​ឃើញ​វីរុស​បំប្លែង​ខ្លួន៧​ប្រភេទ​គឺ​ B1222,​ B1619,​ D614G, B117 (​​មកពី​ចក្រភព​អង់គ្លេស) និង B1351, A231, B16172 (មក​ពី​ប្រទេស​ឥណ្ឌា)។

លោក Nguyen Thanh Long ឲ្យ​ដឹង​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​មានឥទ្ធិពល​ក្នុង​ការ​ឆ្លង​ខ្លាំង​ និង​​លឿន​​​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​ផ្សេង​ៗ​គ្នា​​ជា​ច្រើន​​​ក្នុង​រយៈ​ពេល​​​ខ្លី។

ដល់​ពេល​នេះ វៀតណាម​មាន​ករណី​ឆ្លង​កូវីដ-១៩​សរុប ៦៣៩៦​នាក់ និង​ករណី​ស្លាប់​៤៧​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៥ នាទី មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចាប់​អាណត្តិ​​​

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កងទ័ព​ស៊ូដង់​បើក​ការ​វាយលុក​ដ៏​ធំ​ដើម្បី​ដណ្តើម​យក​រដ្ឋធានី Khartoum វិញ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រាប់ជប៉ុនថា នៅអាស៊ាន កម្ពុជាបានយកចិត្តទុកដាក់លើស្ត្រីខ្លាំងជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម