ព័ត៌មានអន្ដរជាតិ
យន្តហោះឥណ្ឌាឆ្ពោះទៅអាមេរិក ត្រូវបង្ខំចិត្តបកក្រោយវិញ ព្រោះកើតរឿងមួយអ្នកដំណើរផ្អើលឆោឡោ (មានវីដេអូ)
ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលធ្វើដំណើរឆ្ពោះទៅសហរដ្ឋអាមេរិក ត្រូវបង្ខំចិត្តវិលត្រឡប់ទៅទីក្រុងញូវដែលីវិញ សម្រាប់ការចុះចតជាបន្ទាន់ បន្ទាប់ពីសត្វប្រចៀវមួយក្បាល ហើរក្នុងកាប៊ីនយន្តហោះ។
វីដេអូឃ្លីបបានបង្ហាញអ្នកដំណើរនៅលើយន្ដហោះ Boeing 737 ភ័យស្លន់ស្ លោនិងបង្ខំចិត្តចុះចត នៅពេលសត្វប្រចៀវពពួកឥណ្ឌាមួយក្បាលហើរពេញយន្តហោះ។
ជើងហោះហើររបស់ក្រុមហ៊ុន Air India ត្រូវបានគេនិយាយថា បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Indira Gandhi នៃទីក្រុង ញូវដេលី មុនពេលក្រុមបុគ្គលិករាយការណ៍ពីវត្តមានរបស់សត្វប្រចៀវទៅកាន់កាពីតែន បន្ទាប់ពីហោះហើរអស់រយៈពេលជិត៣០នាទីទៅហើយ។
ទោះបីជាយ៉ាងណាក៏ដោយ កាពីតែន បានទាក់ទងទៅផ្នែកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស នៅពេលខ្លួនសម្រេចចិត្ត វិលត្រឡប់មកទីក្រុងញូវដែលីវិញ។ ចុងក្រោយ យន្តហោះបានចុះចត ដោយសុវត្ថិភាព។
ស្របពេលជាមួយគ្នានោះ មន្ត្រីសត្វព្រៃ ត្រូវបានគេទាក់ទងឲ្យទៅយកសត្វប្រចៀវចេញ បន្ទាប់ពីអ្នកដំណើរចុះអស់ ក្រុមការងារក៏បានបាញ់ថ្នាំសម្លាប់មេរោគក្នុងយន្តហោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ កូរ៉េខាងជើង បញ្ជាសម្លាប់សត្វឆ្មា និងព្រាប តាមតំបន់ព្រំដែនដើម្បីការពារកុំឲ្យផ្ទុះឆ្លងកូវីដ
ចុចអាន៖ គួរបារម្ភ វៀតណាមរកឃើញវីរុសបំប្លែងខ្លួនឥណ្ឌា និងអង់គ្លេសចម្រុះគ្នា ឆ្លងកាន់តែលឿន
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ